3 អស់ទាំងជនជាតិបានរត់ទៅដោយឮសូរអ៊ឹកធឹក ហើយអស់ទាំងសាសន៍បានត្រូវខ្ចាត់ខ្ចាយ ដោយទ្រង់លើកអង្គទ្រង់ឡើង
4 របឹបរបស់អ្នករាល់គ្នានឹងបានប្រមូលទុក ដូចជាចង្រិតប្រមូលទុក ហើយមនុស្សនឹងលោតសង្គ្រុបលើ ដូចជាកណ្តូបលោតដែរ
5 ព្រះយេហូវ៉ាបានថ្កើងឡើងហើយ ដ្បិតទ្រង់គង់នៅស្ថានដ៏ខ្ពស់ ទ្រង់បានធ្វើឲ្យក្រុងស៊ីយ៉ូនមានពេញដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត
6 នឹងមានសេចក្ដីសុខស្រួលនៅក្នុងគ្រាឯង ព្រមទាំងសេចក្ដីសង្គ្រោះប្រាជ្ញា និងដំរិះជាបរិបូរដែរ សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងបានជាឃ្លាំងរបស់ឯង។
7 មើលពួកទាហានស្ទាត់ជំនាញរបស់គេក៏ស្រែកនៅខាងក្រៅហើយ ឯពួករាជទូតដែលសូមមេត្រីភាព គេយំអណ្តឺតអណ្តក
8 ថ្នល់ទាំងប៉ុន្មាននៅស្ងាត់ច្រៀប ឥតឃើញមានមនុស្សដើរដំណើរទៀតឡើយ ពួកខ្មាំងសត្រូវគេបានផ្តាច់សេចក្ដីសញ្ញាហើយ គេបានមើលងាយដល់អស់ទាំងទីក្រុង ហើយមិនយោគយល់ដល់អ្នកណាឡើយ
9 ស្រុកកំពុងតែយំសោក ហើយថយកំឡាំងទៅ ព្រៃល្បាណូនមានសេចក្ដីខ្មាស ហើយស្រពោនទៅ ស្រុកសារ៉ុនបានដូចជាទីរហោស្ថាន ឯស្រុកបាសាន និងភ្នំកើមែល នោះក៏ជំរុះស្លឹកចុះ