6 នឹងមានសេចក្ដីសុខស្រួលនៅក្នុងគ្រាឯង ព្រមទាំងសេចក្ដីសង្គ្រោះប្រាជ្ញា និងដំរិះជាបរិបូរដែរ សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងបានជាឃ្លាំងរបស់ឯង។
7 មើលពួកទាហានស្ទាត់ជំនាញរបស់គេក៏ស្រែកនៅខាងក្រៅហើយ ឯពួករាជទូតដែលសូមមេត្រីភាព គេយំអណ្តឺតអណ្តក
8 ថ្នល់ទាំងប៉ុន្មាននៅស្ងាត់ច្រៀប ឥតឃើញមានមនុស្សដើរដំណើរទៀតឡើយ ពួកខ្មាំងសត្រូវគេបានផ្តាច់សេចក្ដីសញ្ញាហើយ គេបានមើលងាយដល់អស់ទាំងទីក្រុង ហើយមិនយោគយល់ដល់អ្នកណាឡើយ
9 ស្រុកកំពុងតែយំសោក ហើយថយកំឡាំងទៅ ព្រៃល្បាណូនមានសេចក្ដីខ្មាស ហើយស្រពោនទៅ ស្រុកសារ៉ុនបានដូចជាទីរហោស្ថាន ឯស្រុកបាសាន និងភ្នំកើមែល នោះក៏ជំរុះស្លឹកចុះ
10 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឥឡូវនេះ អញនឹងក្រោកឡើង ឥឡូវនេះ អញនឹងលើកខ្លួនឡើង ឥឡូវនេះ អញនឹងបានដំកើងឡើងហើយ
11 ឯងរាល់គ្នានឹងមានគភ៌ជាស្មៅក្រៀម ហើយនឹងបង្កើតបានជាជញ្ជ្រាំងវិញ ខ្យល់ដង្ហើមរបស់ឯងរាល់គ្នាជាភ្លើងដែលនឹងឆេះបំផ្លាញខ្លួន
12 ហើយអស់ទាំងប្រជាជាតិនឹងបានដូចជាការដុតធ្វើកំបោរ គឺដូចជាគុម្ពបន្លាដែលកាប់យកទៅដុតក្នុងភ្លើង។