អេសាយ 34:10-16 KHOV

10 ភ្លើង​នោះ​នឹង​មិន​រលត់​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ផ្សែង​នឹង​ហុយ​ឡើង​ជា​ដរាប​ទៅ ស្រុក​នោះ​នឹង​នៅ​ជា​កំឡោច​គ្រប់​ទាំង​ដំណ​នៃ​មនុស្ស​ត​ទៅ ឥត​ដែល​មាន​អ្នក​ណា​ដើរ​កាត់​តាម​នោះ​ទៀត​ឡើយ

11 តែ​ទុង និង​ប្រមា នឹង​បាន​ស្រុក​នោះ​ជា​លំនៅ​វិញ ហើយ​គូក និង​ក្អែក នឹង​អាស្រ័យ​នៅ​ទី​នោះ​ដែរ ទ្រង់​នឹង​សន្ធឹង​ខ្សែ​វាស់​នៅ​លើ​ស្រុក​នោះ ឲ្យ​ត្រូវ​ខូច​បង់ ហើយ​ស្ទង់​កូន​តឹង ឲ្យ​ត្រូវ​សូន្យ​ទទេ

12 គេ​នឹង​ហៅ​ពួក​ត្រកូល​ខ្ពស់​មក​ឲ្យ​តាំង​រាជ្យ​ឡើង តែ​នឹង​គ្មាន​អ្នក​ណា​មក​ឡើយ ឯ​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន នឹង​ផុត​អស់​ទៅ

13 បន្លា​នឹង​ដុះ​ឡើង​នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ ហើយ​អញ្ចាញ និង​ដំបង‌យក្ខ នឹង​ដុះ​នៅ​ក្នុង​បន្ទាយ​របស់​គេ​ដែរ ស្រុក​នោះ​នឹង​បាន​ជា​ទី​លំនៅ​នៃ​ឆ្កែ​ព្រៃ ហើយ​ជា​ព្រះ‌រាជ​រោង សំរាប់​សត្វ​អូសទ្រីច

14 អស់​ទាំង​សត្វ​ដែល​នៅ​ទី​រហោ‌ស្ថាន នឹង​ជួប‌ជុំ​ជា​មួយ​នឹង​ហ្វូង​ចចក ហើយ​ពពែ​ព្រៃ​នឹង​ស្រែក​ឆ្លើយ​គ្នា ឯ​ឪឡ នឹង​ចុះ​មក​ទំ​នៅ​ទី​នោះ ហើយ​នឹង​ធ្វើ​សំបុក​នៅ​ដែរ

15 ពស់‌វែក​នឹង​ធ្វើ​សំបុក​នៅ​ទី​នោះ ព្រម​ទាំង​ពង ហើយ​ញាស់​កូន​ផង រួច​ប្រមូល​កូន​មក​ការ‌ពារ អើ ពួក​រអាត​នឹង​មក​ទាំង​គូៗ ប្រជុំ​នៅ​ទី​នោះ​ដែរ។

16 ចូរ​ស្វែង​រក​ក្នុង​គម្ពីរ​របស់​ព្រះ‌យេហូវ៉ា ហើយ​មើល​ចុះ នឹង​គ្មាន​សត្វ​ណា​មួយ​នេះ​ខាន​មក ហើយ​នឹង​គ្មាន​ណា​មួយ​ឥត​គូ​ឡើយ ពី​ព្រោះ​ព្រះ‌ឱស្ឋ​ទ្រង់​បាន​បង្គាប់​ហើយ ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​បាន​ប្រមូល​មក​ដែរ