អេសាយ 35:7-10 KHOV

7 ខ្សាច់​ដែល​ក្តៅ​ព្រោចៗ​នឹង​ត្រឡប់​ជា​ត្រពាំង​ទឹក ហើយ​ដី​ហួត‌ហែង​នឹង​មាន​ក្បាល​ទឹក​ហូរ នៅ​ត្រង់​ទី​លំនៅ​របស់​ចចក ជា​កន្លែង​ដែល​វា​ដេក នោះ​នឹង​មាន​ដុះ​ស្មៅ ព្រម​ទាំង​បបុស និង​កក់​ផង

8 ហើយ​នៅ​ទី​នោះ​នឹង​មាន​ថ្នល់​១ ជា​ផ្លូវ​ដែល​គេ​នឹង​ហៅ​ថា «ផ្លូវ​បរិសុទ្ធ»ពួក​មនុស្ស​ស្មោក‌គ្រោក​នឹង​មិន​ដែល​ដើរ​តាម​ផ្លូវ​នោះ​ឡើយ គឺ​ផ្លូវ​នោះ នឹង​ទុក​សំរាប់​តែ​ពួក​អ្នក ដែល​បាន​ប្រោស​លោះ​ប៉ុណ្ណោះ ឯ​មនុស្ស​ដែល​ដើរ​ដំណើរ ទោះ​បើ​ជា​មនុស្ស​ល្ងី‌ល្ងើ​ក៏​ដោយ គង់​តែ​មិន​វង្វេង​ដែរ

9 នឹង​គ្មាន​សិង្ហ ឬ​សត្វ​កំណាច​ណា ឡើង​មក​តាម​នោះ​ឡើយ គេ​ក៏​នឹង​មិន​ដែល​ប្រទះ​ឃើញ​វា​ដែរ គឺ​មាន​តែ​ពួក​ប្រោស​លោះ​ដែល​នឹង​ដើរ​តាម​នោះ

10 ឯ​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​រួច គេ​នឹង​វិល​មក​វិញ គេ​នឹង​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ពាក់​នៅ​លើ​ក្បាល​គេ គេ​នឹង​បាន​សេចក្ដី​ត្រេក‌អរ និង​សេចក្ដី​រីក‌រាយ ឯ​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ និង​ដំងូរ​ទាំង​ប៉ុន្មាន​នោះ​នឹង​រត់​បាត់​ទៅ។