អេសាយ 37:1-5 KHOV

1 លុះ​កាល​ស្តេច​ហេសេគា​បាន​ស្តាប់​ពាក្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ហើយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ​វិញ រួច​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

2 ទ្រង់​ចាត់​អេលា‌គីម ជា​ឧកញ៉ា​វាំង និង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​សង្ឃ ឲ្យ​ស្លៀក‌ពាក់​សំពត់​ធ្មៃ ទៅ​ឯ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស

3 គេ​ក៏​ជំរាប​ដល់​លោក​ថា ហេសេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​សេចក្ដី​វេទនា សេចក្ដី​ផ្ចាញ់‌ផ្ចាល និង​សេចក្ដី​ដំនៀល ប្រៀប​ដូច​ជា​កូន​ដែល​គ្រប់​ខែ តែ​គ្មាន​កំឡាំង​នឹង​សំរាល​មក​សោះ

4 ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ទ្រង់​នឹង​ឮ​អស់​ទាំង​ពាក្យ​របស់​រ៉ាបសាកេ​នេះ​ទេ​ដឹង ជា​ពាក្យ​ដែល​ស្តេច​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​គេ បាន​ចាត់​ឲ្យ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ទ្រង់​នឹង​បន្ទោស​ដល់​គេ ដោយ​ព្រោះ​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក ទ្រង់​បាន​ឮ​ហើយ ដូច្នេះ សូម​អធិ‌ស្ឋាន​ឲ្យ​សំណល់​ដែល​នៅ​សល់​ចុះ។

5 ពួក​ជំនិត​របស់​ស្តេច​ហេសេគា ក៏​មក​ឯ​អេសាយ