25 អញបានជីក ហើយបានផឹកទឹក អញក៏នឹងធ្វើឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួតទៅ ដោយបាតជើងរបស់អញ។
26 តើឯងមិនបានឮថា អញបានគិតជាស្រេច នឹងធ្វើការទាំងប៉ុន្មាននេះតាំងពីយូរមកហើយ ព្រមទាំងចាត់ចែងតាំងពីចាស់បុរាណផងទេឬអី ឥឡូវនេះ អញបានសំរេចការនេះហើយ គឺបានឲ្យឯងបំផ្លាញទីក្រុងមានកំផែងឲ្យទៅជាគំនរបំណែក
27 ហេតុនោះបានជាពួកអ្នកក្រុងទាំងនោះខ្សោយកំឡាំង គេបានស្រយុតចិត្ត ហើយទ្រឹងនៅ គេក៏ដូចជាស្មៅនៅវាល និងពន្លកខ្ចី គឺដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ និងស្រែពេញដោយស្រូវដែលមិនទាន់ចាស់
28 អញដឹងកន្លែងដែលឯងអង្គុយ និងវេលាណា ដែលឯងចេញចូល ក៏ស្គាល់សេចក្ដីដែលឯងខឹងក្តៅនឹងអញដែរ
29 ដោយព្រោះឯងខឹងនឹងអញដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់ឯង បានឮមកដល់ត្រចៀកអញ នោះអញនឹងដាក់កន្លុះរបស់អញ នៅច្រមុះឯង និងដែកបង្ខាំរបស់អញនៅមាត់ឯង ហើយអញនឹងញាក់ឯងឲ្យវិលត្រឡប់ទៅតាមផ្លូវដដែលដែលឯងបានមកនោះវិញ។
30 ការនេះនឹងបានជាទីសំគាល់ដល់ឯងរាល់គ្នា គឺនៅឆ្នាំនេះ ឯងរាល់គ្នានឹងបរិភោគផលដែលដុះឯង ដល់ឆ្នាំទី២ នោះនឹងបរិភោគផលដែលកើតពីនោះទៀត តែដល់ឆ្នាំទី៣ ត្រូវឲ្យឯងរាល់គ្នាសាបព្រោះ ច្រូតកាត់ ហើយដាំចំការទំពាំងបាយជូរទៅ រួចបរិភោគផលទាំងនោះវិញ
31 ឯសំណល់នៃពួកកូនចៅយូដាដែលរួចជីវិត គេនឹងចាក់ឫសទៅក្រោម ហើយនឹងបង្កើតផលទៅលើ