32 ដ្បិតនឹងមានសំណល់ចេញពីក្រុងយេរូសាឡិមទៅ ព្រមទាំងពួកអ្នកដែលរួចជីវិតពីក្រុងស៊ីយ៉ូនដែរ សេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ានៃពួកពលបរិវារនឹងធ្វើការនោះ។
33 ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល ពីដំណើរស្តេចអាសស៊ើរដូច្នេះថា គេនឹងមិនចូលមកក្នុងក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលនៅមុខទីក្រុងនេះ ឬជីកស្នាមភ្លោះច្បាំងនឹងទីនេះដែរ
34 គឺគេនឹងវិលទៅវិញ តាមផ្លូវដដែល ដែលគេបានមកនោះ ឥតចូលមកក្នុងទីក្រុងនេះឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
35 ដ្បិតអញនឹងការពារក្រុងនេះ រក្សាទុកសំរាប់ខ្លួនអញ គឺដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញផង។
36 គ្រានោះ ទេវតានៃព្រះយេហូវ៉ា ក៏ចេញទៅវាយទីបោះទ័ពរបស់ពួកសាសន៍អាសស៊ើរ សំឡាប់មនុស្សអស់១សែន៨ម៉ឺន៥ពាន់នាក់ បានជាកាលគេក្រោកពីព្រឹកឡើង នោះឃើញមនុស្សទាំងនោះសុទ្ធតែជាខ្មោចស្លាប់ទាំងអស់
37 ហេតុនោះសានហេរីប ជាស្តេចអាសស៊ើរក៏ត្រឡប់ទៅអាស្រ័យនៅឯក្រុងនីនីវេវិញ
38 រួចកាលទ្រង់កំពុងតែថ្វាយបង្គំនៅក្នុងវិហាររបស់ព្រះនីសរូក ជាព្រះនៃទ្រង់ នោះអ័ឌរ៉ាម៉ាលេក និងសារេស៊ើរ ជាបុត្ររបស់ទ្រង់បានធ្វើគុតទ្រង់ដោយដាវ ហើយរត់រួចទៅឯស្រុកអារ៉ារ៉ាតទៅ នោះអេសារ-ហាដោន ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។