អេសាយ 38:7-13 KHOV

7 នេះ​នឹង​បាន​ទុក​ជា​ទី​សំគាល់​ពី​ព្រះ‌យេហូវ៉ា​ដល់​ឯង ថា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរេច​ការ​នេះ ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ

8 គឺ​អញ​នឹង​ធ្វើ​ឲ្យ​ស្រមោល ដែល​បាន​ជ្រេ​ទៅ​នៅ​នាឡិកា ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​វិញ ដូច្នេះ​ស្រមោល​ក៏​ថយ​មក​វិញ​១០​ចុច តាម​ដែល​បាន​ជ្រេ​ទៅ​ហើយ។

9 នេះ​ជា​ពាក្យ​ដែល​ហេសេគា ជា​ស្តេច​យូដា បាន​សរសេរ ក្នុង​កាល​ដែល​ទ្រង់​ប្រឈួន ហើយ​បាន​ជា​ឡើង​វិញ។

10 យើង​បាន​ពោល​ថា យើង​នឹង​ទៅ​ឯ​ទ្វារ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក្នុង​កាល​ដែល​នៅ​ពាក់​កណ្តាល​អាយុ​ទេ សំណល់​នៃ​ឆ្នាំ​អាយុ​បាន​បង្អត់​ដល់​យើង​ហើយ

11 យើង​បាន​ពោល​ថា យើង​នឹង​លែង​ឃើញ​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ​ទៀត យើង​នឹង​ខាន​ឃើញ​មនុស្ស ដែល​នៅ​កណ្តាល​ពួក​មនុស្ស​លោក​ត​ទៅ

12 ជីវិត​របស់​យើង​បាន​ត្រូវ​រើរុះ​ចេញ គឺ​បាន​លើក​យក​ចេញ​ពី​យើង ដូច​ជា​ត្រសាល​របស់​អ្នក​គង្វាល យើង​បាន​មូរ​បំព្រួញ​ជីវិត ដូច​ជា​អ្នក​ត្បាញ ទ្រង់​នឹង​កាត់​យើង​ចេញ​ពី​តំបាញ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ទ្រង់​នឹង​ផ្តាច់​ជីវិត​យើង​ទៅ

13 ដរាប​ដល់​ពេល​ព្រឹក យើង​បាន​គិត​ថា ទ្រង់​នឹង​បំបាក់​អស់​ទាំង​ឆ្អឹង​យើង ដូច​ជា​សិង្ហ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ទ្រង់​ផ្តាច់​ជីវិត​យើង