4 រួចលោកទូលសួរទៀតថា គេបានឃើញអ្វីខ្លះនៅក្នុងព្រះរាជវាំង ហេសេគាឆ្លើយថា គេបានឃើញរបស់ទាំងអស់ដែលនៅក្នុងដំណាក់យើងហើយ ក្នុងព្រះរាជទ្រព្យយើងទាំងប៉ុន្មាន គ្មានអ្វីដែលយើងមិនបានបង្ហាញដល់គេនោះឡើយ
5 ដូច្នេះ អេសាយ លោកទូលដល់ហេសេគាថា សូមស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសិន
6 មើល នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យនៅក្នុងព្រះរាជវាំង និងរបស់ទាំងប៉ុន្មានដែលពួកអយ្យកោទ្រង់បានសន្សំទុក ដរាបដល់សព្វថ្ងៃនេះ នាំទៅឯក្រុងបាប៊ីឡូន ឥតទុកឲ្យមានសល់អ្វីឡើយ នេះឯងជាព្រះបន្ទូលនៃព្រះយេហូវ៉ា
7 ឯពួកបុត្រាទាំងប៉ុន្មានដែលនឹងកើតពីទ្រង់មក នោះគេនឹងដឹកនាំទៅ ឲ្យធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់នៃស្តេចស្រុកបាប៊ីឡូន
8 ហេសេគាទ្រង់មានព្រះបន្ទូលទៅអេសាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះ ក៏ល្អហើយ ទ្រង់ក៏មានព្រះបន្ទូលទៀតថា គឺពីព្រោះនៅក្នុងជីវិតយើង នោះនឹងមានសេចក្ដីសន្តិសុខ ហើយនឹងសេចក្ដីពិតវិញ។