1 នៅគ្រានោះ ស្រី៧នាក់នឹងជាប់នៅ ជាមួយប្រុសម្នាក់ដោយពោលថា យើងនឹងបរិភោគអាហាររបស់ខ្លួនយើង ហើយនឹងរកប្រដាប់ស្លៀកពាក់ដោយខ្លួនយើងដែរ សូមតែឲ្យយើងបានឈ្មោះជាប្រពន្ធរបស់អ្នកចុះ ដើម្បីនឹងដោះសេចក្ដីដំនៀលពីយើងចេញ។
2 នៅគ្រានោះ ខ្នែងរបស់ព្រះយេហូវ៉ា នឹងបានជាល្អប្រពៃ ហើយរុងរឿង ឯផលកើតពីដី នឹងបានជាប្រសើរ ហើយជាលំអ ដល់សំណល់ពួកសាសន៍អ៊ីស្រាអែល ដែលបានរួច
3 សម័យនោះ អ្នកណាដែលសល់នៅក្នុងក្រុងស៊ីយ៉ូន ជាអ្នកដែលនៅក្នុងក្រុងយេរូសាឡិមនៅឡើយ នោះនឹងបានហៅជាអ្នកបរិសុទ្ធ គឺគ្រប់ទាំងមនុស្សក្នុងក្រុងយេរូសាឡិម ដែលមានឈ្មោះកត់ទុកក្នុងពួកមនុស្សរស់
4 ក្នុងកាលដែលព្រះអម្ចាស់ទ្រង់បានលាងជំរះគ្រឿងលាមករបស់ពួកស្រីៗក្រុងស៊ីយ៉ូនចេញ ហើយបានចំរាញ់សំអាតឈាមនៃក្រុងយេរូសាឡិមពីកណ្តាលទីក្រុងទៅ ដោយអំណាចនៃសេចក្ដីយុត្តិធម៌ និងអំណាចនៃភ្លើងឆេះបន្សុស