3 សម័យនោះ អ្នកណាដែលសល់នៅក្នុងក្រុងស៊ីយ៉ូន ជាអ្នកដែលនៅក្នុងក្រុងយេរូសាឡិមនៅឡើយ នោះនឹងបានហៅជាអ្នកបរិសុទ្ធ គឺគ្រប់ទាំងមនុស្សក្នុងក្រុងយេរូសាឡិម ដែលមានឈ្មោះកត់ទុកក្នុងពួកមនុស្សរស់
4 ក្នុងកាលដែលព្រះអម្ចាស់ទ្រង់បានលាងជំរះគ្រឿងលាមករបស់ពួកស្រីៗក្រុងស៊ីយ៉ូនចេញ ហើយបានចំរាញ់សំអាតឈាមនៃក្រុងយេរូសាឡិមពីកណ្តាលទីក្រុងទៅ ដោយអំណាចនៃសេចក្ដីយុត្តិធម៌ និងអំណាចនៃភ្លើងឆេះបន្សុស
5 ព្រះយេហូវ៉ា ទ្រង់នឹងបង្កើតឲ្យមានពពក និងផ្សែងនៅវេលាថ្ងៃ ហើយភ្លើងដ៏ឆេះបំភ្លឺនៅវេលាយប់ ពីលើទីលំនៅទាំងមូលនៅភ្នំស៊ីយ៉ូន ហើយពីលើទីប្រជុំទាំងប៉ុន្មានរបស់គេ ដ្បិតគ្រប់ទាំងទីគួរគោរព និងមានគំរបគ្របបាំងទាំងអស់
6 ហើយនឹងមានរោងបារាំ សំរាប់ជាម្លប់បាំងកំដៅនៅពេលថ្ងៃ និងសំរាប់ជាទីជ្រក ហើយជាទីបាំងខ្លួនឲ្យរួចពីព្យុះ និងភ្លៀងផង។