16 ឯព្រៃល្បាណូននោះមិនគ្រាន់នឹងដុត ហើយសត្វទាំងប៉ុន្មាននៅព្រៃនោះក៏មិនល្មមនឹងធ្វើជាដង្វាយដុតផង
17 អស់ទាំងសាសន៍រាប់ដូចជាទទេសោះនៅចំពោះទ្រង់ ទ្រង់រាប់គេទុកដូចជាតិចជាងសូន្យទៅទៀត ហើយជាឥតប្រយោជន៍ផង។
18 ដូច្នេះ តើអ្នករាល់គ្នានឹងធៀបផ្ទឹមព្រះ ដូចជាអ្នកណា ឬប្រៀបទ្រង់នឹងភាពអ្វី
19 ឯរូបព្រះ គឺមានជាងម្នាក់បានសិតធ្វើទេ ហើយជាងទង គេស្រោបដោយមាស ក៏ធ្វើខ្សែប្រាក់ឲ្យផង
20 ចំណែកអ្នកណាដែលខ្វះខាតគ្មានល្មមនឹងធ្វើដូច្នោះបាន គេក៏រើសយកឈើដែលមិនចេះពុកវិញ គេរកជាងមានស្នាដៃឲ្យមកឆ្លាក់ធ្វើរូប១តម្កល់ឡើងជាប់ មិនឲ្យត្រូវរើចេញឡើយ
21 តើអ្នករាល់គ្នាមិនបានដឹងទេឬ តើមិនបានឮ តើឥតមានអ្នកណាប្រាប់ដល់អ្នករាល់គ្នា តាំងពីដើមមក តើអ្នករាល់គ្នាមិនបានយល់សេចក្ដី តាំងពីកំណើតលោកីយ៍រៀងមកទេឬអី
22 គឺព្រះដែលគង់ពីលើរង្វង់ផែនដី ហើយមនុស្សនៅផែនដីប្រៀបដូចជាកណ្តូបវិញ គឺទ្រង់ដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ ហើយសន្ធឹងទៅ ដូចជាត្រសាលសំរាប់អាស្រ័យនៅ