4 តើអ្នកណាបានធ្វើ ហើយសំរេចការនេះ ដោយហៅអស់ទាំងដំណមនុស្សតាំងពីដើមមក គឺអញ យេហូវ៉ានេះ ដែលជាដើម ហើយជាអ្នកនៅជាមួយនឹងមនុស្សជាន់ក្រោយបង្អស់ដែរ គឺអញនេះហើយ
5 កោះទាំងប៉ុន្មានបានឃើញ ហើយក៏ភ័យខ្លាច អស់ទាំងចុងផែនដីក៏ញាប់ញ័រ គេនាំគ្នាចូលមកជិត
6 គេជួយគ្នាទៅវិញទៅមក ហើយគ្រប់គ្នានិយាយដល់បងប្អូនខ្លួនថា ចូរមានចិត្តក្លាហានឡើង
7 ដូច្នេះ ជាងឈើគេកំឡាចិត្តជាងទង ហើយអ្នកដែលផែដោយញញួរ ក៏កំឡាចិត្តដល់អ្នកដែលដំដែក ដោយនិយាយពីការផ្សាថា នេះល្អហើយ រួចក៏វាយភ្ជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណាឡើយ។
8 តែឯង ឱអ៊ីស្រាអែល ជាអ្នកបំរើអញអើយ ព្រមទាំងយ៉ាកុប ដែលអញបានរើស ជាពូជអ័ប្រាហាំ ដ៏ជាសំឡាញ់របស់អញផង
9 គឺឯងដែលអញបានចាប់នាំមកពីចុងផែនដី ហើយបានហៅមកពីទីឆ្ងាយបំផុត ដោយនិយាយនឹងឯងថា ឯងជាអ្នកបំរើរបស់អញ អញបានរើសឯង មិនមែនបោះបង់ចោលឯងទេ
10 កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ