19 តើអ្នកណាជាអ្នកខ្វាក់ បើមិនមែនជាអ្នកបំរើរបស់អញ ឬថ្លង់ ដូចជាអ្នកនាំដំណឹងដែលអញចាត់ប្រើ តើអ្នកណាខ្វាក់ភ្នែកដូចជាអ្នកដែលមេត្រីនឹងអញ ហើយខ្វាក់ដូចជាអ្នកបំរើរបស់ព្រះយេហូវ៉ា
20 ឯងឃើញការជាច្រើនយ៉ាង តែមិនពិចារណាទេ ត្រចៀកនៅចំហ តែស្តាប់មិនឮសោះ
21 ព្រះយេហូវ៉ា ទ្រង់បានសព្វព្រះហឫទ័យ នឹងលើកដំកើងក្រឹត្យវិន័យ ហើយឲ្យមានកិត្តិសព្ទ ដោយយល់ដល់សេចក្ដីសុចរិតរបស់ទ្រង់
22 ប៉ុន្តែសាសន៍នេះជាសាសន៍ ដែលត្រូវគេរឹបជាន់ ហើយប្លន់យក គេសុទ្ធតែជាប់អន្ទាក់នៅក្នុងរូង ហើយក៏លាក់ទុកនៅក្នុងគុក គេសំរាប់ជារំពា ឥតមានអ្នកណាដោះឲ្យរួច ហើយសំរាប់ជារបឹប ឥតមានអ្នកណាថា ចូរប្រគល់ទៅឲ្យគេវិញនោះឡើយ។
23 តើមានអ្នកណាក្នុងពួកឯងរាល់គ្នា ដែលនឹងផ្ទៀងត្រចៀកស្តាប់សេចក្ដីទាំងនេះ ដែលនឹងប្រុងស្តាប់ ហើយឮសំរាប់គ្រាទៅខាងមុខនោះ
24 តើអ្នកណាបានប្រគល់ពួកយ៉ាកុបឲ្យទៅជារបឹប ហើយពួកអ៊ីស្រាអែលដល់ពួកចោរដូច្នេះ តើមិនមែនជាព្រះយេហូវ៉ាទេឬ ដែលយើងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ឥតព្រមដើរតាមផ្លូវទ្រង់ ឬស្តាប់តាមក្រឹត្យវិន័យទ្រង់ឡើយ
25 គឺហេតុនោះបានជាទ្រង់ចាក់ភ្លើងនៃសេចក្ដីក្រោធរបស់ទ្រង់ទៅលើគេ ហើយនឹងអំណាចនៃសង្គ្រាមផង នោះក៏បញ្ឆេះគេនៅព័ទ្ធជុំវិញ តែមិនបានដឹងទេ ភ្លើងនោះបានបញ្ឆេះគេ តែគេមិនបានយកចិត្តទុកដាក់ឡើយ។