22 ប៉ុន្តែសាសន៍នេះជាសាសន៍ ដែលត្រូវគេរឹបជាន់ ហើយប្លន់យក គេសុទ្ធតែជាប់អន្ទាក់នៅក្នុងរូង ហើយក៏លាក់ទុកនៅក្នុងគុក គេសំរាប់ជារំពា ឥតមានអ្នកណាដោះឲ្យរួច ហើយសំរាប់ជារបឹប ឥតមានអ្នកណាថា ចូរប្រគល់ទៅឲ្យគេវិញនោះឡើយ។
23 តើមានអ្នកណាក្នុងពួកឯងរាល់គ្នា ដែលនឹងផ្ទៀងត្រចៀកស្តាប់សេចក្ដីទាំងនេះ ដែលនឹងប្រុងស្តាប់ ហើយឮសំរាប់គ្រាទៅខាងមុខនោះ
24 តើអ្នកណាបានប្រគល់ពួកយ៉ាកុបឲ្យទៅជារបឹប ហើយពួកអ៊ីស្រាអែលដល់ពួកចោរដូច្នេះ តើមិនមែនជាព្រះយេហូវ៉ាទេឬ ដែលយើងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ឥតព្រមដើរតាមផ្លូវទ្រង់ ឬស្តាប់តាមក្រឹត្យវិន័យទ្រង់ឡើយ
25 គឺហេតុនោះបានជាទ្រង់ចាក់ភ្លើងនៃសេចក្ដីក្រោធរបស់ទ្រង់ទៅលើគេ ហើយនឹងអំណាចនៃសង្គ្រាមផង នោះក៏បញ្ឆេះគេនៅព័ទ្ធជុំវិញ តែមិនបានដឹងទេ ភ្លើងនោះបានបញ្ឆេះគេ តែគេមិនបានយកចិត្តទុកដាក់ឡើយ។