1 ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតឯងមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនឯង ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ
2 កាលណាឯងដើរកាត់ទឹកធំ នោះអញនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចឯងឡើយ កាលណាឯងលុយកាត់ភ្លើង នោះឯងនឹងមិនត្រូវរលាក ហើយអណ្តាតភ្លើងក៏មិនឆាប់ឆេះឯងដែរ
3 ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯង អញជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាព្រះដ៏សង្គ្រោះរបស់ឯង អញបានឲ្យស្រុកអេស៊ីព្ទទុកជាថ្លៃលោះឯង ព្រមទាំងស្រុកអេធីយ៉ូពី និងស្រុកសេបា ជំនួសឯងផង
4 អញនឹងឲ្យមនុស្សដទៃជំនួសឯង ហើយប្រជាជាតិផ្សេងៗស្នងនឹងជីវិតឯង ដោយព្រោះឯងមានដំឡៃវិសេសនៅភ្នែកអញ ក៏គួរលើកដំកើង ហើយជាទីស្រឡាញ់ដល់អញផង
5 កុំឲ្យខ្លាចឡើយ ដ្បិតអញនៅជាមួយ អញនឹងនាំពូជពង្សឯងមកពីទិសខាងកើត ហើយនឹងប្រមូលគេមកពីទិសខាងលិច