អេសាយ 43:24-28 KHOV

24 ឯង​មិន​បាន​ចំណាយ​ប្រាក់​ទិញ​គ្រឿង​ក្រអូប​ណា​ឲ្យ​អញ​សោះ ក៏ មិន​បាន​ឲ្យ​អញ​ឆ្អែត ដោយ​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​ឯង​ដែរ គឺ​ឯង​បាន​ផ្ទុក​អញ​ដោយ​អំពើ​បាប​របស់​ឯង​វិញ ហើយ​បាន​នាំ​ឲ្យ​អញ​នឿយ​ហត់ ដោយ​អំពើ​ទុច្ចរិត​របស់​ឯង​ផង។

25 គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ ហើយ​អញ​មិន​នឹក​ចាំ​អំពើ​បាប​របស់​ឯង​ទៀត​ឡើយ

26 ចូរ​រំឭក​អញ​ចុះ ឲ្យ​យើង​បាន​តវ៉ា​គ្នា ចូរ​រាប់‌រៀប​ប្រាប់​ពី​ហេតុ​របស់​ឯង​មក ដើម្បី​ឲ្យ​ឯង​បាន​តាំង​ឡើង​ជា​សុចរិត

27 ឯ​ឪពុក​ដើម​របស់​ឯង បាន​ធ្វើ​បាប ហើយ​ពួក​គ្រូ​ឯង បាន​រំលង​ច្បាប់​អញ​ដែរ

28 ហេតុ​នោះ អញ​បាន​បន្ទាប​ពួក​មេ​នៃ​ទី​បរិសុទ្ធ ក៏​បាន​ប្រគល់​ពួក​យ៉ាកុប​ទៅ​ឲ្យ​ត្រូវ​បណ្តាសា ហើយ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រូវ​គេ​ត្មះ‌តិះដៀល។