25 គឺអញ អញនេះហើយជាអ្នកដែលលុបអំពើរំលងរបស់ឯងចេញ ដោយយល់ដល់ខ្លួនអញ ហើយអញមិននឹកចាំអំពើបាបរបស់ឯងទៀតឡើយ
26 ចូររំឭកអញចុះ ឲ្យយើងបានតវ៉ាគ្នា ចូររាប់រៀបប្រាប់ពីហេតុរបស់ឯងមក ដើម្បីឲ្យឯងបានតាំងឡើងជាសុចរិត
27 ឯឪពុកដើមរបស់ឯង បានធ្វើបាប ហើយពួកគ្រូឯង បានរំលងច្បាប់អញដែរ
28 ហេតុនោះ អញបានបន្ទាបពួកមេនៃទីបរិសុទ្ធ ក៏បានប្រគល់ពួកយ៉ាកុបទៅឲ្យត្រូវបណ្តាសា ហើយឲ្យពួកអ៊ីស្រាអែលត្រូវគេត្មះតិះដៀល។