3 ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯង អញជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាព្រះដ៏សង្គ្រោះរបស់ឯង អញបានឲ្យស្រុកអេស៊ីព្ទទុកជាថ្លៃលោះឯង ព្រមទាំងស្រុកអេធីយ៉ូពី និងស្រុកសេបា ជំនួសឯងផង
4 អញនឹងឲ្យមនុស្សដទៃជំនួសឯង ហើយប្រជាជាតិផ្សេងៗស្នងនឹងជីវិតឯង ដោយព្រោះឯងមានដំឡៃវិសេសនៅភ្នែកអញ ក៏គួរលើកដំកើង ហើយជាទីស្រឡាញ់ដល់អញផង
5 កុំឲ្យខ្លាចឡើយ ដ្បិតអញនៅជាមួយ អញនឹងនាំពូជពង្សឯងមកពីទិសខាងកើត ហើយនឹងប្រមូលគេមកពីទិសខាងលិច
6 អញនឹងបង្គាប់ដល់ទិសខាងជើងថា ចូរប្រគល់គេមក ហើយដល់ទិសខាងត្បូងថា កុំឃាត់គេទុកឡើយ ចូរនាំអស់ទាំងកូនប្រុសរបស់អញមកពីទីឆ្ងាយ ហើយពួកកូនស្រីអញមកពីចុងផែនដីចុះ
7 គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះអញ ជាអ្នកដែលអញបានបង្កើតមកសំរាប់សិរីល្អនៃអញ គឺជាអ្នកដែលអញបានជបសូន អើ ជាអ្នកដែលអញបានតែងតាំងឡើង។
8 ចូរនាំមនុស្សខ្វាក់ដែលមានភ្នែក និងមនុស្សថ្លង់ដែលមានត្រចៀកចេញមក
9 ត្រូវឲ្យអស់ទាំងសាសន៍ប្រជុំគ្នា ហើយឲ្យប្រជាជាតិទាំងពួងជំនុំគ្នាចុះ ក្នុងពួកគេ តើមានអ្នកណាដែលអាចនឹងទាយពីការនេះបាន ឬអាចនឹងសំដែង ឲ្យយើងដឹងពីដំណើរ ដែលកន្លងមកហើយនោះ ចូរឲ្យគេនាំស្មរបន្ទាល់របស់គេមក ដើម្បីតាំងខ្លួនជាត្រឹមត្រូវ បើមិនដូច្នោះទេ នោះត្រូវថា នេះពិតមែនវិញ