17 តែព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួច ដោយសេចក្ដីសង្គ្រោះដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឯងរាល់គ្នានឹងមិនត្រូវខ្មាស ឬជ្រប់មុខដរាបដល់អស់កល្បតរៀងទៅ។
18 ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលទ្រង់សូនធ្វើ ហើយប្រតិស្ឋានផែនដី ក៏តាំងឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ទ្រង់មានព្រះបន្ទូលដូច្នេះថា គឺអញនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ
19 អញមិនបានពោលដោយសំងាត់ ក្នុងទីងងឹតនៅផែនដីទេ អញមិនបានបង្គាប់ដល់ពួកពូជពង្សនៃយ៉ាកុបថា ចូរខំស្វែងរកអញដោយពោលជាឥតប្រយោជន៍នោះទេ គឺអញ ព្រះយេហូវ៉ានេះ អញនិយាយតាមសុចរិត អញថ្លែងប្រាប់សេចក្ដីដែលត្រឹមត្រូវ។
20 ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរមូលមក ហើយចូលឲ្យជិតចុះ ពួកអ្នកដែលលើកយកដុំឈើជារូបព្រះឆ្លាក់របស់គេទៅ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ
21 ចូរថ្លែងប្រាប់ ហើយសំដែងហេតុចេញចុះ ត្រូវឲ្យប្រឹក្សាគ្នាផង តើអ្នកណាបានប្រាប់ពីការនេះ ចាប់តាំងពីចាស់បុរាណមក តើអ្នកណាបានទាយទុក តាំងពីយូរមកហើយ តើមិនមែនអញ ជាយេហូវ៉ា ទេឬអី ក្រៅពីអញ គ្មានព្រះឯណាទៀត ដែលជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះទេ គ្មានណាមួយក្រៅពីអញឡើយ
22 អស់ទាំងមនុស្សនៅចុងផែនដីអើយ ចូរមើលមកអញ ហើយទទួលសេចក្ដីសង្គ្រោះចុះ ដ្បិតអញនេះជាព្រះ ឥតមានណាទៀតឡើយ
23 អញបានស្បថដោយខ្លួនអញ ពាក្យនោះបានចេញពីមាត់អញ ដោយសេចក្ដីសុចរិតហើយ ក៏មិនដែលប្រែប្រួលដែរ គឺថាគ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខអញ ហើយគ្រប់ទាំងអណ្តាតនឹងស្បថពីដំណើរអញថា