22 អស់ទាំងមនុស្សនៅចុងផែនដីអើយ ចូរមើលមកអញ ហើយទទួលសេចក្ដីសង្គ្រោះចុះ ដ្បិតអញនេះជាព្រះ ឥតមានណាទៀតឡើយ
23 អញបានស្បថដោយខ្លួនអញ ពាក្យនោះបានចេញពីមាត់អញ ដោយសេចក្ដីសុចរិតហើយ ក៏មិនដែលប្រែប្រួលដែរ គឺថាគ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខអញ ហើយគ្រប់ទាំងអណ្តាតនឹងស្បថពីដំណើរអញថា
24 សេចក្ដីសុចរិត និងអានុភាព នោះមាននៅក្នុងព្រះយេហូវ៉ាតែ១ទេ មនុស្សទាំងឡាយនឹងមកឯទ្រង់ ហើយអស់អ្នកដែលបានក្តៅក្រហាយនឹងទ្រង់ គេនឹងត្រូវខ្មាសវិញ
25 ឯអស់ទាំងពូជពង្សនៃអ៊ីស្រាអែល នឹងបានសុចរិតក្នុងព្រះយេហូវ៉ា ហើយគេនឹងអួតសរសើរ។