8 ចូរនឹកចាំពីសេចក្ដីនេះ ហើយសំដែងខ្លួនជាបុរសចុះ ម្នាលពួកសៃយសាសន៍អើយ ចូរនឹកពីសេចក្ដីនេះនៅក្នុងចិត្តឯងឡើងវិញ
9 ចូរនឹកចាំពីការដែលកន្លងទៅហើយ តាំងពីបុរាណ ដ្បិតអញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចអញសោះ
10 តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត ហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសំរេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ
11 អញបានហៅឥន្ទ្រី១មកពីទិសខាងកើត ជាមនុស្សដែលនឹងសំរេចតាមគំនិតរបស់អញ ឲ្យមកពីស្រុកឆ្ងាយ អើ អញបានចេញវាចាហើយ អញនឹងធ្វើឲ្យការនោះកើតឡើងផង អញបានគិតសំរេចស្រេចហើយ អញនឹងធ្វើការនោះឯង។
12 ឱពួកអ្នកមានចិត្តរឹង ដែលឃ្លាតឆ្ងាយពីសេចក្ដីសុចរិតអើយ ចូរស្តាប់អញចុះ
13 អញនាំសេចក្ដីសុចរិតរបស់អញមកជិត សេចក្ដីនោះនឹងមិននៅឆ្ងាយឡើយ ឯសេចក្ដីសង្គ្រោះរបស់អញ ក៏មិនបង្អង់ដែរ អញនឹងតាំងសេចក្ដីសង្គ្រោះរបស់អញនៅក្រុងស៊ីយ៉ូន សំរាប់ពួកអ៊ីស្រាអែល ដែលជាសិរីល្អរបស់អញ។