11 ដោយហេតុនោះនឹងមានការអាក្រក់កើតដល់ឯង ដែលឯងនឹងមិនដឹងជាកើតមកពីណាផង ហើយនឹងមានសេចក្ដីវេទនាធ្លាក់មកលើឯង ដែលឯងនឹងបង្វែរចេញមិនបានឡើយ ក៏នឹងមានសេចក្ដីវិនាសលោមកលើឯងភ្លាម ជាសេចក្ដីដែលឯងនឹងមិនដែលបានស្គាល់ឡើយ។
12 ចូរឈរឡើងឥឡូវ ដោយពឹងដល់វេទមន្ត និងរបៀនរបស់ឯងដែលមានជាច្រើននោះ ជាវិជ្ជាដែលឯងបានខំប្រព្រឹត្តតាម តាំងតែពីក្មេងមក ហើយលមើលបើឯងនឹងបានប្រយោជន៍ណាខ្លះ ឬបើឯងនឹងអាចឈ្នះបាន
13 ឯងបានណាយចិត្តហើយ ដោយសេចក្ដីប្រឹក្សាដ៏បរិបូររបស់ឯង ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី និងពួកគ្រូទាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ ហើយជួយសង្គ្រោះឯងឲ្យរួចពីការដែលត្រូវមកលើឯងចុះ
14 មើល គេនឹងបានដូចជាជញ្ជ្រាំង ភ្លើងនឹងឆេះគេអស់ទៅ គេនឹងដោះខ្លួនឲ្យរួចពីអំណាចភ្លើងមិនបាន ភ្លើងនោះនឹងមិនបានជារងើក ដែលគ្រាន់តែល្មមនឹងអាំងកំដៅខ្លួន ឬជាភ្លើងដែលនឹងអង្គុយជុំវិញប៉ុណ្ណោះទេ
15 របស់ទាំងប៉ុន្មានដែលឯងបានខំតាមនោះ នឹងបានដូច្នោះឯង ហើយពួកអ្នកដែលបានខំតាមជាមួយនឹងឯងតាំងតែពីក្មេងមក គេនឹងងេងងោងទៅតាមផ្លូវរបស់គេរៀងខ្លួន ហើយនឹងគ្មានអ្នកណាសំរាប់ជួយសង្គ្រោះឯងឡើយ។