អេសាយ 48:1-4 KHOV

1 ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពួក​វង្ស​យ៉ាកុប​អើយ ជា​ពួក​អ្នក​ដែល​បាន​ហៅ​តាម​ឈ្មោះ​អ៊ីស្រា‌អែល ហើយ​បាន​ចេញ​ពី​ទឹក​របស់​យូដា​មក ជា​ពួក​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដំណាល​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង តែ​មិន​មែន​ដោយ​ស្មោះ​ចំពោះ ឬ​ដោយ​សុចរិត​ទេ

2 (ពី​ព្រោះ​គេ​ហៅ​ខ្លួន ជា​អ្នក​ក្រុង​បរិសុទ្ធ ហើយ​ផ្អែក​ទៅ​លើ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ព្រះ‌នាម​ទ្រង់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ)

3 ឯ​ការ​ដែល​បាន​កើត​ឡើង​តាំង​តែ​ពី​ដើម​មក នោះ​អញ​បាន​ថ្លែង​ប្រាប់​ចាប់​តាំង​ពី​បុរាណ​ហើយ អើ សេចក្ដី​នោះ​បាន​ចេញ​ពី​មាត់​អញ​ទៅ ហើយ​អញ​បាន​សំដែង​ច្បាស់ ឯ​ការ​ទាំង​នោះ អញ​បាន​ធ្វើ​ភ្លាម​១​រំពេច ដូច្នេះ ការ​ទាំង​នោះ​បាន​កើត​ឡើង​ហើយ

4 ដ្បិត​អញ​បាន​ដឹង​ថា ឯង​ជា​មនុស្ស​រឹង‌ចចេស ហើយ​មាន​ក​ដូច​ជា​ចំរ៉ឹង​ដែក ឯ​ថ្ងាស​ឯង​ក៏​ជា​លង្ហិន