4 ដ្បិតអញបានដឹងថា ឯងជាមនុស្សរឹងចចេស ហើយមានកដូចជាចំរ៉ឹងដែក ឯថ្ងាសឯងក៏ជាលង្ហិន
5 ហេតុនោះបានជាអញថ្លែងប្រាប់សេចក្ដីនោះដល់ឯងតាំងពីបុរាណ ហើយបានបង្ហាញឲ្យឯងដឹងមុនដែលការនោះកើតមកផង ក្រែងឯងនិយាយថា គឺជារូបព្រះរបស់ឯងដែលធ្វើការនោះវិញ ហើយរូបឆ្លាក់ និងរូបសិតរបស់ឯង ដែលបង្គាប់ការនោះឡើង
6 ឯងបានឮហើយ ចូរពិចារណាការទាំងនេះចុះ ឯឯង តើមិនព្រមថ្លែងប្រាប់ដែរឬ ឥឡូវនេះ អញបានបង្ហាញឲ្យឯងឃើញការថ្មីទៀត គឺជាការលាក់កំបាំងដែលឯងមិនបានស្គាល់ផង
7 ការទាំងនោះទើបនឹងកើតឡើងឥឡូវ មិនមែនកាលពីបុរាណទេ ហើយកាលមុនថ្ងៃនេះ ឯងមិនដែលបានឮនិយាយពីការទាំងនោះឡើយ ក្រែងឯងនិយាយថា មើល ខ្ញុំបានដឹងការនោះហើយ
8 អើ ឯងមិនបានឮសោះ អើ មិនបានដឹងផង អើ តាំងពីបុរាណមកត្រចៀកឯងមិនទាន់បានបើកឡើងនៅឡើយ ដ្បិតអញបានដឹងថា ឯងនឹងប្រព្រឹត្តដោយចិត្តក្បត់ ហើយឯងមានឈ្មោះថា ជាអ្នកបះបោរតាំងពីតែផ្ទៃម្តាយមក
9 ប៉ុន្តែ អញនឹងផ្អាកសេចក្ដីកំហឹងដោយយល់ដល់ឈ្មោះអញ និងដោយយល់ដល់សេចក្ដីសរសើររបស់អញ នោះអញនឹងឈប់លែងដំណើរឯង ក្រែងអញកាត់ឯងចេញទៅ
10 មើល អញបានសំរងឯង តែមិនមែនដូចជាសំរងប្រាក់ទេ គឺអញបានរើសឯងនៅក្នុងឡនៃសេចក្ដីវេទនាវិញ