1 ខ្ញុំសូមច្រៀងបទថ្វាយស្ងួនសំឡាញ់របស់ខ្ញុំ គឺជាបទចំរៀង ច្រៀងពីស្ងួនសំឡាញ់ខ្ញុំ ខាងឯចំការទំពាំងបាយជូររបស់ទ្រង់ថា-ស្ងួនសំឡាញ់ខ្ញុំ ទ្រង់មានចំការទំពាំងបាយជូរនៅលើភ្នំ ដែលមានជីជាតិ
2 ទ្រង់ក៏កាប់គាស់ដី ហើយរើសយកដុំថ្មចេញ រួចទ្រង់ដាំទំពាំងបាយជូរ យ៉ាងល្អបំផុត ក៏សង់ប៉ម១នៅជាកណ្តាល ហើយធ្វើធុងឃ្នាបគាបផ្លែផង ក្រោយនោះ ទ្រង់ប្រាថ្នាចង់ឲ្យទំពាំងបាយជូរនោះកើតផល តែបានកើតផលក្លាយជាទំពាំងបាយជូរព្រៃវិញ។
3 ឥឡូវនេះ ឱពួកក្រុងយេរូសាឡិម និងជនជាតិយូដាអើយ សូមវិនិច្ឆ័យរឿងអញដែលកើតក្តីនឹងចំការទំពាំងបាយជូររបស់អញនេះចុះ
4 តើគួរឲ្យអញធ្វើអ្វីទៀតដល់ចំការទំពាំងបាយជូររបស់អញ ដែលអញលះបង់មិនបានធ្វើនោះ ដូច្នេះ កាលអញប្រាថ្នាឲ្យកើតមានផលល្អ ម្តេចក៏ក្លាយទៅជាមានផ្លែទំពាំងបាយជូរព្រៃវិញ
5 ឥឡូវនេះ អញនឹងប្រាប់ឲ្យឯងរាល់គ្នាដឹងជាអញនឹងធ្វើអ្វីដល់ចំការទំពាំងបាយជូររបស់អញនោះ គឺអញនឹងរើរបងចេញ នោះសត្វនឹងចូលស៊ីបំផ្លាញ អញនឹងរំលំកំផែងចេញ នោះចំការនឹងត្រូវជាន់ឈ្លីទៅ
6 អញនឹងបំផ្លាញអស់រលីង នឹងគ្មានអ្នកណាកាត់លួស ឬជ្រួយដីទៀតឡើយ គឺនឹងកើតមានអញ្ចាញ ហើយនឹងបន្លាដុះឡើងវិញ ហើយអញនឹងបង្គាប់ដល់មេឃ ហាមមិនឲ្យធ្លាក់ភ្លៀងមកលើចំការនោះតទៅ