7 ពីព្រោះចំការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះគឺជាពូជពង្សរបស់អ៊ីស្រាអែល និងពួកយូដា ជាដំណាំដែលគាប់ដល់ព្រះនេត្រទ្រង់ ហើយទ្រង់ប្រាថ្នាចង់បានសេចក្ដីយុត្តិធម៌ តែមើល បានតែការកំចាយឈាមវិញ ក៏ប្រាថ្នាចង់បានសេចក្ដីសុចរិតដែរ តែមើលបានតែសំរែកក្រលួចវិញ។
8 វេទនាដល់ពួកអ្នកដែលសង់ផ្ទះភ្ជាប់គ្នា ហើយកៀរប្រមូលស្រែចំការតៗគ្នា ឥតមានចន្លោះណាឡើយ ទាំងបណ្តាលឲ្យឯងរាល់គ្នានៅតែឯងនាញកស្រុកវិញ
9 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដាក់ត្រចៀកខ្ញុំថា ពិតប្រាកដជាផ្ទះជាច្រើននោះនឹងត្រូវចោលទទេ គឺជាផ្ទះធំល្អផង ឥតមានអ្នកណានៅឡើយ
10 ដ្បិតចំការទំហំ១០រ៉ៃនឹងបានទឹកទំពាំងបាយជូរតែ២ប៉ោត ហើយពូជពង្រោះ១០ថាំងនឹងច្រូតបានតែ១ថាំងទេ។
11 វេទនាដល់ពួកអ្នក ដែលក្រោកឡើង ពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ ទាល់តែឆេះរោលរាល ដោយសារស្រាទំពាំងបាយជូរ
12 ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ និងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេ តែគេមិនយកចិត្តទុកដាក់ ចំពោះស្នាដៃរបស់ព្រះយេហូវ៉ាទេ ក៏មិនពិចារណាពីការដែលព្រះហស្តទ្រង់ធ្វើដែរ។
13 ហេតុនោះបានជារាស្ត្ររបស់អញ បានត្រូវចាប់ទៅជាឈ្លើយ គឺដោយព្រោះគេខ្វះប្រាជ្ញា ពួកអ្នករុងរឿងត្រូវអត់ឃ្លានរហិតរហៃទៅ ហើយពួកបណ្តាជនណែនណាន់ក៏ខះកដោយស្រេកទឹក