1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា សំបុត្រលះលែងដែលអញឲ្យដល់ម្តាយឯង ដើម្បីបណ្តេញចេញនោះតើនៅឯណា ឬតើអញបានលក់ឯងដល់ម្ចាស់បំណុលរបស់អញណាមួយ មើល ដែលឯងត្រូវលក់ទៅនោះ ក៏ដោយព្រោះអំពើទុច្ចរិតរបស់ឯងទេ ហើយដែលម្តាយឯងត្រូវបណ្តេញនោះ ក៏ដោយព្រោះអំពើរំលងរបស់ឯងរាល់គ្នាដែរ
2 ដូច្នេះ កាលអញបានមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ កាលអញបានហៅនោះ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប តើដៃអញបានរួញខ្លីនឹងជួយលោះឯងមិនបានឬ តើអញគ្មានអំណាចនឹងដោះឲ្យរួចទេឬអី មើល កាលណាអញស្តីឲ្យ នោះសមុទ្រក៏រីងស្ងួតទៅ ហើយទន្លេក៏ទៅជាទីហួតហែង ឯត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយនឹងស្លាប់ទៅដោយស្រេកដែរ
3 អញបំពាក់ផ្ទៃមេឃដោយពពកខ្មៅ ហើយក៏ដណ្តប់ទៅ ដោយសំពត់ធ្មៃផង។
4 ព្រះអម្ចាស់យេហូវ៉ាទ្រង់បានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀនសូត្រហើយ ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសំដី និងជ្រោងមនុស្សគ្រាកចិត្តឡើង ទ្រង់ដាស់ខ្ញុំរាល់តែព្រឹក គឺទ្រង់ដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្តាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ
5 ព្រះអម្ចាស់យេហូវ៉ាទ្រង់បានបើកត្រចៀកខ្ញុំហើយ ខ្ញុំមិនបានរឹងចចេស ឬបែរក្រោយឡើយ