20 ពួកកូនប្រុសឯងបានសន្លប់ទៅហើយ គេដេកតាមក្បាលអស់ទាំងផ្លូវ ដូចជាប្រើសដែលជាប់បង្កាត់ គេមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីបន្ទោសរបស់ព្រះនៃឯង។
21 ដូច្នេះ ឯងដែលត្រូវរងទុក្ខវេទនា ហើយក៏ស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ ចូរស្តាប់សេចក្ដីនេះឥឡូវ
22 ព្រះអម្ចាស់នៃឯង គឺព្រះយេហូវ៉ាជាព្រះដែលកាន់ក្តីជំនួសរាស្ត្រទ្រង់ ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញបានដកយកពែងដែលនាំឲ្យទ្រេតទ្រោត គឺជាកាកនៅក្នុងពែងនៃសេចក្ដីក្រោធរបស់អញ ចេញពីដៃឯងហើយ ឯងនឹងមិនត្រូវផឹកទៀតឡើយ
23 អញនឹងដាក់ពែងនោះទៅក្នុងដៃរបស់ពួកអ្នកដែលធ្វើទុក្ខឯងវិញ ជាពួកអ្នកដែលបាននិយាយទៅព្រលឹងឯងថា ចូរឱនចុះ ដើម្បីឲ្យយើងបានដើរលើ ហើយឯងបានដេកទៅ ឲ្យខ្នងឯងបានរាបដូចជាដី សំរាប់ជាថ្នល់ឲ្យគេដើរលើ។