3 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯងរាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយនឹងបានលោះមកវិញ ឥតបង់ប្រាក់ដែរ
4 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ កាលដើមដំបូងរាស្ត្រអញបានចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីអាស្រ័យនៅ ហើយពួកសាសន៍អាសស៊ើរបានសង្កត់សង្កិនគេដោយឥតហេតុ
5 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើអញធ្វើអ្វីនៅទីនេះឥឡូវ ដែលឃើញថា រាស្ត្រអញបានត្រូវយកចេញទៅ ដោយឥតថ្លៃដូច្នេះ ឯពួកអ្នកដែលឃុំគ្រងលើគេ ក៏ស្រែកគំហក ហើយរាល់តែថ្ងៃ នាមអញត្រូវប្រមាថជានិច្ច នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
6 ហេតុនោះរាស្ត្រអញនឹងស្គាល់នាមអញ ហេតុនោះគេនឹងដឹងក្នុងថ្ងៃនោះថា គឺអញនេះហើយ ដែលចេញវាចា មើល គឺអញនេះហើយ។
7 អើ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃឯងទ្រង់សោយរាជ្យ
8 មានឮសំឡេងពួកចាំយាមរបស់ឯង គេបន្លឺឡើងច្រៀងជាមួយគ្នា ដ្បិតគេនឹងឃើញដោយភ្នែករបស់ខ្លួនគេ ក្នុងកាលដែលព្រះយេហូវ៉ាទ្រង់យាងមកឯក្រុងស៊ីយ៉ូនវិញ
9 អស់ទាំងទីខូចបង់នៃក្រុងយេរូសាឡិមអើយ ចូរធ្លាយចេញដោយសេចក្ដីអំណរ ចូរច្រៀងជាមួយគ្នាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានកំសាន្តទុក្ខរបស់រាស្ត្រទ្រង់ ក៏បានប្រោសលោះក្រុងយេរូសាឡិមហើយ