អេសាយ 58:7-13 KHOV

7 តើ​មិន​មែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ឬ​បើ​កាល​ណា​ឯង​ឃើញ​មនុស្ស​ឥត​មាន​សំលៀក‌បំពាក់ នោះ​តើ​មិន​មែន​ឲ្យ​ឯង​បិទ​បាំង​ឲ្យ​គេ ឥត​ដែល​ពួន​ខ្លួន​នឹង​សាច់‌ញាតិ​របស់​ឯង​ទេ​ឬ​អី

8 យ៉ាង​នោះ ទើប​ពន្លឺ​របស់​ឯង នឹង​លេច​មក ដូច​ជា​រស្មី​អរុណ ហើយ​សេចក្ដី​សុខ​ស្រួល​របស់​ឯង នឹង​លេច​ឡើង​ជា​យ៉ាង​ឆាប់ ឯ​សេចក្ដី​សុចរិត​របស់​ឯង នោះ​នឹង​នាំ​មុខ​ឯង ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​ការ‌ពារ​ពី​ក្រោយ​ឯង

9 គ្រា​នេះ បើ​ឯង​អំពាវ‌នាវ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តប​ឆ្លើយ បើ​ឯង​ស្រែក​រក នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ថា អញ​នៅ​ឯ​ណេះ​ហើយ គឺ​បើ​ឯង​ចោល​នឹម​របស់​ឯង​ចេញ លែង​ជន្ល​កំហែង ព្រម​ទាំង​លែង​ពោល ដោយ​កាច​អាក្រក់​ផង

10 ហើយ​បើ​ឯង​ផ្តល់​សេចក្ដី​សប្បុរស ដល់​មនុស្ស​ស្រេក​ឃ្លាន ទាំង​ចំអែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា នោះ​ពន្លឺ​របស់​ឯង​នឹង​ភ្លឺ​ឡើង​ក្នុង​ទី​ងងឹត ហើយ​សេចក្ដី​ងងឹត​របស់​ឯង​នឹង​បាន​ភ្លឺ ដូច​ជា​វេលា​ថ្ងៃ​ត្រង់

11 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​ផ្លូវ​ឯង​ជានិច្ច ហើយ​នឹង​ចំអែត​ព្រលឹង​ឯង​នៅ​ក្នុង​ទី​ហួត‌ហែង ទ្រង់​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​ឯង​បាន​មាំ‌មួន ឯង​នឹង​បាន​ដូច​ជា​សួន‌ច្បារ​ដែល​គេ​ស្រោច​ទឹក ហើយ​ដូច​ជា​ក្បាល​ទឹក​ដែល​មិន​ខាន​ហូរ​ឡើយ

12 ហើយ​ពួក​អ្នក​ដែល​នឹង​កើត​ពី​ឯង​មក គេ​នឹង​សង់​ទី​ចាស់​ដែល​ខូច​បង់​ឡើង​ជា​ថ្មី ឯង​នឹង​សង់​ឡើង​លើ​ជើង​ជញ្ជាំង ដែល​មាន​នៅ​តាំង​ពី​ច្រើន​ដំណ​ត​មក​ហើយ ក៏​នឹង​មាន​ឈ្មោះ​ថា ជា​អ្នក​ជួស‌ជុល​ទី​បាក់​បែក គឺ​ជា​អ្នក​ដែល​រៀប‌ចំ​ផ្លូវ​ទៅ​ឯ​ទី​លំនៅ​ឡើង​វិញ។

13 បើ​ឯង​ឃាត់​ជើង​ឯង មិន​ឲ្យ​បែរ​ចេញ​ពី​ថ្ងៃ​ឈប់​សំរាក គឺ​មិន​ឲ្យ​ធ្វើ​តាម​អំពើ​ចិត្ត​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​អញ បើ​ឯង​រាប់​ថ្ងៃ​ឈប់​សំរាក​ទុក​ជា​ទី​រីក‌រាយ​ចិត្ត ហើយ​លើក​ថ្ងៃ​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ទុក​ជា​ថ្ងៃ​គួរ​គោរព ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ផង ឥត​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្លួន ឬ​ស្វែង​រក​សេចក្ដី​អំណរ​ដល់​ខ្លួន​ឯង ឬ​ពោល​តែ​ពាក្យ​របស់​ផង​ខ្លួន​ឡើយ