18 ទ្រង់នឹងសងដល់គេ តាមអំពើដែលគេបានប្រព្រឹត្ត គឺជាសេចក្ដីក្រោធដល់ពួកទាស់ទទឹងនឹងទ្រង់ ហើយជាសំណង តបដល់ពួកខ្មាំងសត្រូវ ទ្រង់នឹងសងដល់អស់ទាំងស្រុកក្បែរសមុទ្រ យ៉ាងនោះដែរ
19 យ៉ាងនោះគេនឹងកោតខ្លាច ដល់ព្រះនាមនៃព្រះយេហូវ៉ាចាប់តាំងពីទិសខាងលិច ហើយដល់សិរីល្អនៃទ្រង់ ចាប់តាំងពីទិសខាងថ្ងៃរះ កាលណាខ្មាំងនឹងចូលមកដូចជាទឹកជន់ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងលើកទង់ជ័យឡើងទាស់នឹងវា
20 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នឹងមានអ្នកដ៏ជួយប្រោសលោះមកឯក្រុងស៊ីយ៉ូន ហើយដល់ពួកអ្នកក្នុងពូជពង្សយ៉ាកុប ដែលលះលែងពីអំពើរំលង
21 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ឯអញ នេះឯងជាសេចក្ដីសញ្ញាដែលអញបានតាំងនឹងគេ គឺថាវិញ្ញាណរបស់អញដែលសណ្ឋិតនៅលើឯង ហើយពាក្យអញដែលអញបានដាក់នៅក្នុងមាត់ឯង នោះនឹងមិនដែលឃ្លាតចេញពីមាត់ឯង ឬពីមាត់នៃពូជពង្សរបស់ឯង ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។