អេសាយ 59:3-9 KHOV

3 ដ្បិត​ដៃ​របស់​ឯង​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម ហើយ​ម្រាម​ដៃ​ដោយ​អំពើ​ទុច្ចរិត​ដែរ បបូរ​មាត់​ឯង​បាន​ពោល​ពាក្យ​កំភូត ហើយ​អណ្តាត​ឯង​ពោល​ងាំៗ​ចេញ​ជា​សេចក្ដី​ទុច្ចរិត

4 គ្មាន​អ្នក​ណា​មួយ​ហៅ​រក​សេចក្ដី​សុចរិត ឬ​អ្នក​ណា​ដែល​ប្តឹង​ដោយ​សេចក្ដី​ពិត​ឡើយ គេ​ទុក​ចិត្ត​នឹង​សេចក្ដី​សោះ‌សូន្យ ហើយ​ពោល​តែ​សេចក្ដី​ភូត‌ភរ​ទទេ គេ​មាន​ទំងន់​ជា​គំនិត​បៀត‌បៀន ហើយ​សំរាល​ចេញ​ជា​អំពើ​ទុច្ចរិត

5 គេ​ភ្ញាស់​ពង​របស់​ពស់‌វែក ហើយ​ក៏​ព័ទ្ធ​ជា​មង​ពីង‌ពាង អ្នក​ណា​ដែល​ស៊ី​ពង​នោះ នោះ​រមែង​ស្លាប់​ទៅ ហើយ​ពង​ណា​ដែល​ត្រូវ​ជាន់​បែក នោះ​ក៏​ញាស់​ចេញ​ជា​ពស់‌វែក

6 មង​របស់​គេ​នឹង​ប្រើ​ធ្វើ​ជា​សំលៀក‌បំពាក់​មិន​បាន ហើយ​គេ​នឹង​បិទ​បាំង​ខ្លួន ដោយ​ការ​ដែល​គេ​ធ្វើ​ក៏​មិន​បាន​ដែរ ការ​របស់​គេ​សុទ្ធ​តែ​ជា​អំពើ​ទុច្ចរិត​ទាំង​អស់ ហើយ​មាន​អំពើ​ច្រឡោត​នៅ​ដៃ​គេ

7 ជើង​គេ​រត់​ទៅ​តាម​សេចក្ដី​អាក្រក់ គេ​ក៏​រហ័ស​នឹង​កំចាយ​ឈាម​ដែល​ឥត​ទោស គំនិត​របស់​គេ​គិត​តែ​ពី​សេចក្ដី​ទុច្ចរិត​ទទេ មាន​សេចក្ដី​វិនាស និង​សេចក្ដី​បំផ្លាញ​នៅ​អស់​ទាំង​ផ្លូវ​របស់​គេ​ដែរ

8 គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខ​ទេ ហើយ​សេចក្ដី​យុត្តិ‌ធម៌​ក៏​គ្មាន នៅ​ក្នុង​អស់​ទាំង​ដំណើរ​របស់​គេ​ផង គេ​បាន​ធ្វើ​ផ្លូវ​ច្រក​ក្ងិច‌ក្ងក់​សំរាប់​ខ្លួន ឯ​អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​នោះ ជា​អ្នក​មិន​ស្គាល់​សេចក្ដី​សុខ​ឡើយ។

9 ហេតុ​នោះ​បាន​ជា​សេចក្ដី​យុត្តិ‌ធម៌​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ ឯ​សេចក្ដី​សុចរិត​ក៏​មក​តាម​យើង​ខ្ញុំ​មិន​ទាន់​ផង យើង​ខ្ញុំ​រង់‌ចាំ​ពន្លឺ តែ​មើល មាន​សុទ្ធ​តែ​ងងឹត​ទទេ ក៏​ចាំ​ឲ្យ​ស្វាង​ឡើង តែ​យើង​ខ្ញុំ​ដើរ​ក្នុង​សេចក្ដី​សូន្យ‌សុង​វិញ