អេសាយ 6:2-8 KHOV

2 នៅ​ពី​លើ​ទ្រង់​មាន​ពួក​សេរភីម គ្រប់​គ្នា​មាន​ស្លាប​៦ ក៏​បាំង​មុខ​ដោយ​ស្លាប​២ បាំង​ជើង​ដោយ​ស្លាប​២ ហើយ​ប្រើ​២​សំរាប់​ហើរ

3 មួយ​បន្លឺ​ទៅ​កាន់​១​ថា បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បរិសុទ្ធ ផែនដី​ទាំង​មូល​មាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ទ្រង់

4 ក្រប​ទ្វារ​ក៏​ញ័រ ដោយ​សូរ​សំឡេង​នៃ​សេរភីម​ដែល​បន្លឺ​នោះ ហើយ​ព្រះ‌វិហារ​បាន​ពេញ​ទៅ​ដោយ​ផ្សែង

5 នោះ​ខ្ញុំ​ពោល​ថា វរ‌ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្តាល​បណ្តា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

6 ខណៈ​នោះ សេរ‌ភីម​១​បាន​ហើរ​មក​ឯ​ខ្ញុំ ដៃ​កាន់​រងើក​ភ្លើង​ដែល​បាន​យក​ពី​អាស‌នា​ដោយ​ដង្កៀប

7 ក៏​ឲ្យ​ប៉ះ​នឹង​មាត់​ខ្ញុំ ដោយ​ពោល​ថា នែ​រងើក​នេះ​បាន​ប៉ះ​នឹង​បបូរ​មាត់​អ្នក​ហើយ ឯ​សេចក្ដី​ទុច្ចរិត​របស់​អ្នក នោះ​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ផង។

8 រួច​ខ្ញុំ​ឮ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​ថា តើ​អញ​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​អញ នោះ​ខ្ញុំ​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូល‌បង្គំ​ចុះ