4 ក្របទ្វារក៏ញ័រ ដោយសូរសំឡេងនៃសេរភីមដែលបន្លឺនោះ ហើយព្រះវិហារបានពេញទៅដោយផ្សែង
5 នោះខ្ញុំពោលថា វរហើយខ្ញុំ ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្តាលបណ្តាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ
6 ខណៈនោះ សេរភីម១បានហើរមកឯខ្ញុំ ដៃកាន់រងើកភ្លើងដែលបានយកពីអាសនាដោយដង្កៀប
7 ក៏ឲ្យប៉ះនឹងមាត់ខ្ញុំ ដោយពោលថា នែរងើកនេះបានប៉ះនឹងបបូរមាត់អ្នកហើយ ឯសេចក្ដីទុច្ចរិតរបស់អ្នក នោះបានដកចេញ ហើយអំពើបាបរបស់អ្នកបានអត់ទោសឲ្យផង។
8 រួចខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានព្រះបន្ទូលមកថា តើអញនឹងចាត់អ្នកណាឲ្យទៅ តើអ្នកណានឹងទៅឲ្យអញ នោះខ្ញុំទូលឆ្លើយថា ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ
9 រួចទ្រង់មានព្រះបន្ទូលតបថា ចូរទៅប្រាប់ដល់ជនជាតិនេះថា ចូរឯងរាល់គ្នាស្តាប់ចុះ តែឥតយល់ ហើយមើលផង តែឥតដឹងឡើយ
10 ត្រូវធ្វើឲ្យចិត្តនៃជនជាតិនេះទៅជាស្ពឹក ហើយឲ្យត្រចៀកគេធ្ងន់ ចូរបាំងភ្នែកគេ ក្រែងគេមើលឃើញ ដោយភ្នែក ស្តាប់ឮ ដោយត្រចៀក ហើយយល់ ដោយចិត្ត រួចប្រែចិត្ត ដើម្បីឲ្យបានប្រោសឲ្យជា