អេសាយ 60:11-17 KHOV

11 ទ្វារ​កំផែង​របស់​ឯង​នឹង​នៅ​ចំហ​ជានិច្ច ឥត​ដែល​បិទ​ទាំង​យប់​ទាំង​ថ្ងៃ​ឡើយ ដើម្បី​ឲ្យ​មនុស្ស​បាន​នាំ​យក​ទ្រព្យ‌សម្បត្តិ​របស់​សាសន៍​ទាំង​ប៉ុន្មាន​មក​ឯ​ឯង ព្រម​ទាំង​ដឹក‌នាំ​ស្តេច​របស់​គេ​មក​ជា​ឈ្លើយ​ផង

12 ដ្បិត​សាសន៍​ណា និង​នគរ​ណា​ដែល​មិន​ព្រម​គោរព​ដល់​ឯង នោះ​នឹង​ត្រូវ​វិនាស អើ សាសន៍​ទាំង​នោះ​នឹង​ត្រូវ​សាប‌សូន្យ​បាត់​ទៅ​អស់​រលីង

13 សេចក្ដី​លំអ​នៃ​ព្រៃ​ល្បាណូន​នឹង​មក​ឯ​ឯង គឺ​ជា​ឈើ​កកោះ ឈើ​ស្រល់ និង​ឈើ​ស្រឡៅ​ផង ដើម្បី​នឹង​តុប‌តែង​កន្លែង​នៃ​ទី​បរិសុទ្ធ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ឲ្យ​ទី​នៃ​ជើង​អញ​បាន​រុងរឿង​ឧត្តម

14 ពួក​កូន​ចៅ​របស់​អ្នក​ដែល​បាន​សង្កត់‌សង្កិន​ឯង គេ​នឹង​មក​ទាំង​អោន​ក្រាប​នៅ​ចំពោះ​ឯង ហើយ​អស់​អ្នក​ណា​ដែល​ធ្លាប់​មើល‌ងាយ​ឯង គេ​នឹង​ក្រាប​ចុះ​នៅ​ទៀប​បាទ​ជើង​ឯង គេ​នឹង​ហៅ​ឯង​ថា ជា​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល។

15 ទោះ​បើ​ឯង​បាន​ត្រូវ​ចោល​ស្ងាត់ ហើយ​ត្រូវ​គេ​ស្អប់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​មនុស្ស​ណា​ដើរ​កាត់​ឯង​ឡើយ គង់​តែ​អញ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​ជា​ទី​ប្រសើរ នៅ​អស់​កល្ប‌ជានិច្ច​វិញ ជា​ទី​អំណរ​ដល់​ច្រើន​ដំណ​ត​ទៅ

16 ឯង​នឹង​បាន​បឺត​ជញ្ជក់​ទឹក​ដោះ​នៃ​អស់​ទាំង​សាសន៍ ហើយ​នឹង​បឺត​ដោះ​នៃ​ពួក​ស្តេច​ដែរ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​គឺ​យេហូវ៉ា​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ឯង ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​នៃ​យ៉ាកុប

17 អញ​នឹង​នាំ​មាស​មក​ឲ្យ​ជំនួស​លង្ហិន ប្រាក់​ឲ្យ​ជំនួស​ដែក លង្ហិន​ឲ្យ​ជំនួស​ឈើ ហើយ​ដែក​ឲ្យ​ជំនួស​ថ្ម​ផង អញ​នឹង​យក​សេចក្ដី​សុខ​ធ្វើ​ជា​រដ្ឋ​បាល​ឯង ហើយ​ឲ្យ​សេចក្ដី​សុចរិត​ជា​អ្នក​គ្រប់‌គ្រង​លើ​ឯង​ផង