អេសាយ 62:1-5 KHOV

1 ដោយ​យល់​ដល់​ក្រុង​ស៊ីយ៉ូន នោះ​អញ​មិន​ព្រម​អត់​ធ្មត់​ទេ ហើយ​ដោយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម នោះ​អញ​មិន​ព្រម​បង្អង់​ឡើយ ទាល់​តែ​សេចក្ដី​សុចរិត​របស់​ក្រុង​នោះ​បាន​ភ្លឺ​ចេញ​មក ដូច​ជា​រស្មី​នៃ​ពន្លឺ ហើយ​សេចក្ដី​សង្គ្រោះ​របស់​គេ​បាន​ដូច​ជា​ចង្កៀង​ដែល​ឆេះ

2 នោះ​អស់​ទាំង​សាសន៍​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​ឯង ហើយ​ស្ដេច​ទាំង‌ឡាយ​នឹង​ឃើញ​សិរី‌ល្អ​របស់​ឯង​ដែរ ឯង​នឹង​មាន​ឈ្មោះ​ថ្មី ជា​ឈ្មោះ​ដែល​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំរេច​ឲ្យ

3 ឯង​នឹង​ជា​មកុដ​ដ៏​រុងរឿង​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ហើយ​ជា​ព្រះ‌មាលា‌រាជ្យ​នៅ​ព្រះ‌ហស្ត​របស់​ព្រះ​នៃ​ឯង

4 ឯង​មិន​ត្រូវ​គេ​ហៅ​ថា ទី​ក្រុង​ចោល​បង់ ហើយ​ដី​ឯង​ក៏​មិន​ត្រូវ​ហៅ​ថា ទី​ស្ងាត់‌ជ្រងំ​ទៀត​ឡើយ គឺ​ឯង​នឹង​ត្រូវ​ហៅ​ថា «ទី​ស្រឡាញ់» ហើយ​ដី​របស់​ឯង​ថា​ជា​អ្នក​មាន​ប្ដី​វិញ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ឯង ហើយ​ដី​ឯង​នឹង​បាន​រៀប​ការ

5 ដ្បិត​ដែល​មនុស្ស​កំឡោះ​យក​ស្រី​ក្រមុំ​ធ្វើ​ជា​ប្រពន្ធ​យ៉ាង​ណា នោះ​ពួក​កូន​ប្រុសៗ​របស់​ឯង​នឹង​មក​រួម​នឹង​ឯង​យ៉ាង​នោះ​ដែរ ហើយ​ដែល​ប្ដី​ថ្មោង‌ថ្មី​មាន​ចិត្ត​រីក‌រាយ​ចំពោះ​ប្រពន្ធ​យ៉ាង​ណា នោះ​ព្រះ​នៃ​ឯង​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ឯង​យ៉ាង​នោះ​ដែរ។