1 ដោយយល់ដល់ក្រុងស៊ីយ៉ូន នោះអញមិនព្រមអត់ធ្មត់ទេ ហើយដោយយល់ដល់ក្រុងយេរូសាឡិម នោះអញមិនព្រមបង្អង់ឡើយ ទាល់តែសេចក្ដីសុចរិតរបស់ក្រុងនោះបានភ្លឺចេញមក ដូចជារស្មីនៃពន្លឺ ហើយសេចក្ដីសង្គ្រោះរបស់គេបានដូចជាចង្កៀងដែលឆេះ
2 នោះអស់ទាំងសាសន៍នឹងឃើញសេចក្ដីសុចរិតរបស់ឯង ហើយស្ដេចទាំងឡាយនឹងឃើញសិរីល្អរបស់ឯងដែរ ឯងនឹងមានឈ្មោះថ្មី ជាឈ្មោះដែលព្រះឱស្ឋនៃព្រះយេហូវ៉ានឹងសំរេចឲ្យ
3 ឯងនឹងជាមកុដដ៏រុងរឿងនៅព្រះហស្តនៃព្រះយេហូវ៉ា ហើយជាព្រះមាលារាជ្យនៅព្រះហស្តរបស់ព្រះនៃឯង
4 ឯងមិនត្រូវគេហៅថា ទីក្រុងចោលបង់ ហើយដីឯងក៏មិនត្រូវហៅថា ទីស្ងាត់ជ្រងំទៀតឡើយ គឺឯងនឹងត្រូវហៅថា «ទីស្រឡាញ់» ហើយដីរបស់ឯងថាជាអ្នកមានប្ដីវិញ ពីព្រោះព្រះយេហូវ៉ាទ្រង់មានសេចក្ដីរីករាយចំពោះឯង ហើយដីឯងនឹងបានរៀបការ
5 ដ្បិតដែលមនុស្សកំឡោះយកស្រីក្រមុំធ្វើជាប្រពន្ធយ៉ាងណា នោះពួកកូនប្រុសៗរបស់ឯងនឹងមករួមនឹងឯងយ៉ាងនោះដែរ ហើយដែលប្ដីថ្មោងថ្មីមានចិត្តរីករាយចំពោះប្រពន្ធយ៉ាងណា នោះព្រះនៃឯងនឹងមានសេចក្ដីរីករាយចំពោះឯងយ៉ាងនោះដែរ។
6 ឱក្រុងយេរូសាឡិមអើយ អញបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ ឬថ្ងៃផង ឯងរាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំឲ្យនៅស្ងៀមឡើយ