អេសាយ 63:9-15 KHOV

9 ក្នុង​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ទ្រង់​ក៏​រង​ទុក្ខ​ដែរ ហើយ​ទេវតា​ដែល​នៅ​ចំពោះ​ទ្រង់​បាន​សង្គ្រោះ​គេ ទ្រង់​បាន​ប្រោស​លោះ​គេ ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ កាល​ពី​ចាស់​បុរាណ ទ្រង់​បាន​លើក​គេ​បី​ទៅ​ជា​ដរាប។

10 តែ​គេ​បាន​បះ‌បោរ ហើយ​បាន​បញ្ឈឺ​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ហេតុ​នោះ​បាន​ជា​ទ្រង់​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​គេ​វិញ ហើយ​អង្គ​ទ្រង់​ក៏​តប​ត​នឹង​គេ​ដែរ

11 ខណៈ​នោះ រាស្ត្រ​ទ្រង់​បាន​នឹក​ដល់​គ្រា​ជាន់​មុន ហើយ​ពី​ម៉ូសេ​ដោយ​ថា ព្រះ‌អង្គ​ដែល​នាំ​គេ​ឡើង​ពី​សមុទ្រ​ជា​មួយ​នឹង​អ្នក​គង្វាល​នៃ​ហ្វូង​ចៀម​ទ្រង់ តើ​ទ្រង់​នៅ​ឯ​ណា ព្រះ‌អង្គ​ដែល​ដាក់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ឲ្យ​សណ្ឋិត​នៅ​នឹង​គេ នោះ​តើ​នៅ​ឯ​ណា

12 គឺ​ព្រះ‌អង្គ​ដែល​ឲ្យ​ព្រះ‌ពាហុ​រុងរឿង​ឧត្តម​របស់​ទ្រង់​អម​ដៃ​ស្តាំ​ម៉ូសេ​ទៅ ជា​ព្រះ​ដែល​ញែក​ទឹក​ចេញ​ពី​គ្នា​នៅ​មុខ​គេ ដើម្បី​នឹង​ធ្វើ​ឲ្យ​ទ្រង់​មាន​នាម​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ត​ទៅ​នោះ

13 ជា​ព្រះ​ដែល​នាំ​គេ​ដើរ​កាត់​ទី​ជំរៅ​មិន​ឲ្យ​ចំពប់​ដួល​ឡើយ ដូច​ជា​នាំ​សេះ​ដើរ​កាត់​ទី​រហោ‌ស្ថាន

14 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​គេ​ឈប់​សំរាក ដូច​ជា​ហ្វូង​គោ​ដែល​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ គឺ​យ៉ាង​នោះ​ដែល​ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់ ដើម្បី​នឹង​ធ្វើ​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​រុងរឿង​ឧត្តម។

15 សូម​ទ្រង់​ពិចារណា​ពី​លើ​ស្ថាន​សួគ៌ ហើយ​ទត​មើល​ពី​ទី​លំនៅ​នៃ​សេចក្ដី​បរិសុទ្ធ និង​សិរី‌ល្អ​របស់​ទ្រង់ តើ​សេចក្ដី​ខ្មី‌ឃ្មាត និង​ឫទ្ធា‌នុភាព​របស់​ទ្រង់ នៅ​ឯ​ណា ឯ​សេចក្ដី​កន្លេង​ក្នុង​ព្រះ‌ហឫ‌ទ័យ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ នោះ​បាន​បង្ខាំង​ទុក នៅ​ចំពោះ​ទូល‌បង្គំ​ហើយ