អេសាយ 64:9-12 KHOV

9 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​កុំ​ក្រោធ​ជា​ខ្លាំង​ឡើយ ក៏​សូម​កុំ​នឹក​ចាំ​ពី​សេចក្ដី​ទុច្ចរិត​ជា​ដរាប​ដែរ សូម​មើល សូម​ទ្រង់​ពិចារណា​ថា យើង​ខ្ញុំ​រាល់​គ្នា​សុទ្ធ​តែ​ជា​រាស្ត្រ​របស់​ទ្រង់

10 អស់​ទាំង​ទី​ក្រុង​បរិសុទ្ធ​របស់​ទ្រង់​បាន​ត្រឡប់​ជា​ទី​ចោល​ស្ងាត់​ហើយ ក្រុង​ស៊ីយ៉ូន​បាន​ត្រូវ​ចោល​ស្ងាត់ ឯ​ក្រុង​យេរូ‌សាឡិម​ក៏​ត្រូវ​ខូច​បង់​ទៅ

11 ព្រះ‌វិហារ​ដ៏​បរិសុទ្ធ ហើយ​រុងរឿង​របស់​យើង​ខ្ញុំ ជា​កន្លែង​ដែល​ពួក​អយ្យកោ​នៃ​យើង​ខ្ញុំ​បាន​សរសើរ​ដល់​ទ្រង់ នោះ​ត្រូវ​គេ​ដុត​ចោល​ហើយ អស់​ទាំង​កន្លែង ជា​ទី​ពេញ​ចិត្ត​របស់​យើង​ខ្ញុំ ក៏​ត្រូវ​ខូច​អស់​ទៅ​ដែរ

12 ឱ​ព្រះ‌យេហូវ៉ា​អើយ ចុះ​ដែល​កើត​មាន​ការ​យ៉ាង​ដូច្នេះ តើ​ទ្រង់​នឹង​នៅ​តែ​អត់​សង្កត់​ព្រះ‌ហឫ‌ទ័យ​ឬ​អី តើ​ទ្រង់​នឹង​នៅ​តែ​ស្ងៀម ហើយ​ធ្វើ​ទុក្ខ​ដល់​យើង​ខ្ញុំ​ជា​ខ្លាំង​ទៅ​ទៀត​ឬ។