អេសាយ 65:1-4 KHOV

1 អញ​បាន​តប​ឆ្លើយ​នឹង​ពួក​អ្នក ដែល​មិន​បាន​សួរ​រក​អញ ហើយ​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​អញ នោះ​អញ​បាន​ឲ្យ​គេ​ប្រទះ​ឃើញ​អញ​វិញ អញ​បាន​និយាយ​ដល់​សាសន៍១​ដែល​មិន​បាន​ហៅ​តាម​ឈ្មោះ​អញ​ថា មើល នេះ​អញ​ហើយ

2 រាល់​តែ​ថ្ងៃ​អញ​បាន​ហុច​ដៃ​ទៅ​ចង់​ទទួល​ពួក​អ្នក​បះ‌បោរ ជា​ពួក​អ្នក​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​មិន​ល្អ តាម​តែ​គំនិត​របស់​ខ្លួន​គេ

3 ជា​ជន‌ជាតិ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង​នៅ​ចំពោះ​មុខ​ជានិច្ច ដោយ​គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​សួន‌ច្បារ ហើយ​ដុត​កំញាន​នៅ​លើ​អាស‌នា​ធ្វើ​ពី​ឥដ្ឋ

4 គេ​អង្គុយ​នៅ​កណ្តាល​ផ្នូរ​ខ្មោច ហើយ​ស្នាក់​នៅ​កន្លែង​លាក់​កំបាំង គេ​ស៊ី​សាច់​ជ្រូក ហើយ​មាន​សំឡ​គួរ​ខ្ពើម​នៅ​ក្នុង​ឆ្នាំង​របស់​គេ