1 រីឯនៅក្នុងរាជ្យស្តេចអេហាស បុត្រយ៉ូថាម ដែលជាបុត្រអ៊ូសៀសស្តេចស្រុកយូដា នោះរេស៊ីន ជាស្តេចស្រុកស៊ីរី ហើយពេកា ជាបុត្ររេម៉ាលា ស្តេចស្រុកអ៊ីស្រាអែល គេលើកទ័ពឡើង ទៅច្បាំងនឹងក្រុងយេរូសាឡិម តែឈ្នះយកមិនបានទេ
2 គ្រានោះ មានដំណឹងមកដល់ពួកវង្សដាវីឌថា សាសន៍ស៊ីរីបានចូលដៃនឹងពួកអេប្រាអិមហើយ ដូច្នេះ ស្តេចទ្រង់មានព្រះទ័យចំប្រប់ ព្រមទាំងចិត្តរបស់ពួករាស្ត្រទ្រង់ផង ប្រៀបដូចជាដើមឈើនៅព្រៃដែលត្រូវខ្យល់បក់។
3 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅអេសាយថា ចូរឯងនឹងស្អា-យ៉ាស៊ូប ជាកូនឯង ចេញទៅជួបនឹងអេហាសត្រង់ចុងប្រឡាយបង្ហូរទឹកមកដល់ស្រះខាងលើ តាមផ្លូវទៅឯទីវាលជាងប្រមោក
4 ហើយទូលថា ចូររវាំងខ្លួន ហើយសង្រួមចិត្ត កុំឲ្យភ័យឲ្យសោះ ក៏កុំឲ្យរាថយ ដោយព្រោះកន្ទុយឧសទាំង២ដែលហុយផ្សែងនោះឡើយ គឺដោយព្រោះសេចក្ដីកំហឹងដ៏សហ័សរបស់រេស៊ីន និងសាសន៍ស៊ីរី ហើយរបស់កូនរេម៉ាលានោះដែរ