15 បុត្រនោះនឹងបរិភោគខ្លាញ់ទឹកដោះ ហើយនឹងទឹកឃ្មុំ ដរាបដល់ចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អវិញ
16 ដ្បិតមុនដែលបុត្រនោះចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អ នោះស្រុករបស់ស្តេចទាំង២ ដែលឯងខ្ពើមនោះ នឹងត្រូវចោលស្ងាត់ទៅ
17 ព្រះយេហូវ៉ាទ្រង់នឹងនាំហេតុការ១ មកលើឯង លើរាស្ត្រឯង ហើយលើពួកវង្សរបស់ឪពុកឯង គឺជាស្តេចស្រុកអាសស៊ើរ ជាការដែលមិនបានកើតមាន ចាប់តាំងពីគ្រាដែលអេប្រាអិមបែកចេញពីពួកយូដាមក។
18 នៅគ្រានោះ ព្រះយេហូវ៉ានឹងហួចហៅរុយ ដែលនៅទីឆ្ងាយបំផុតនៃទន្លេស្រុកអេស៊ីព្ទ ព្រមទាំងឃ្មុំដែលនៅស្រុកអាសស៊ើរផង
19 នោះវានឹងនាំគ្នាមកទំនៅក្នុងច្រកភ្នំដែលត្រូវចោលស្ងាត់ នៅក្នុងក្រហែងថ្ម នៅលើគ្រប់ទាំងរបងបន្លា ហើយនៅអស់ទាំងវាលស្មៅផង។
20 នៅគ្រានោះ ព្រះអម្ចាស់ ទ្រង់នឹងកោរសក់ក្បាល និងរោមជើងផង ដោយកាំបិតដែលបានជួលពីទីនៅត្រើយខាងនាយទន្លេ គឺដោយស្តេចនៃស្រុកអាសស៊ើរ ហើយកាំបិតនោះនឹងរំលាងទាំងពុកចង្កាផង។
21 នៅគ្រានោះ មនុស្សម្នាក់នឹងចិញ្ចឹមគោញី១ និងចៀម២