អេសាយ 7:5-11 KHOV

5 ពី​ព្រោះ​សាសន៍​ស៊ីរី និង​ពួក​អេប្រា‌អិម ព្រម​ទាំង​កូន​រេម៉ាលា​បាន​គិត​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ឯង ដោយ​ពាក្យ​ថា

6 ចូរ​យើង​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​យូដា យើង​នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​ទំលាយ​ឲ្យ​មាន​ផ្លូវ​ចូល​បាន រួច​យើង​នឹង​តាំង​ស្តេច​១​ឡើង​នៅ​ក្នុង​ស្រុក​គេ គឺ​ជា​កូន​របស់​តាបបៀល

7 ឯ​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ការ​នោះ​មិន​បាន​ទេ គេ​នឹង​ធ្វើ​មិន​កើត​ឡើយ

8 ដ្បិត​ក្បាល​របស់​ស្រុក​ស៊ីរី គឺ​ក្រុង​ដាម៉ាស ហើយ​ក្បាល​របស់​ក្រុង​ដាម៉ាស គឺ​រេស៊ីន​នេះ​ហើយ ក្នុង​រវាង​៦៥​ឆ្នាំ នោះ​ពួក​អេប្រា‌អិម​នឹង​ត្រូវ​បែក‌ខ្ញែក​រតាត់‌រតាយ​អស់​ទៅ លែង​បាន​ពូជ‌ពង្ស​ត​ទៅ​ទៀត

9 ឯ​ក្បាល​របស់​ពួក​អេប្រា‌អិម គឺ​ក្រុង​សាម៉ារី ហើយ​ក្បាល​របស់​ក្រុង​សាម៉ារី គឺ​ជា​កូន​រេម៉ាលា​នេះ​ហើយ បើ‌សិន​ជា​ឯង​មិន​ព្រម​ជឿ​ទេ នោះ​ប្រាកដ​ជា​ឯង​មិន​បាន​តាំង​នៅ​ជាប់​ឡើយ។

10 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អេហាស​ថា

11 ចូរ​ឯង​សូម​ទី​សំគាល់​១​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ចូរ​សូម ទោះ​បើ​នៅ​ក្នុង​ទី​ជំរៅ ឬ​នៅ​ទី​ខ្ពស់​ខាង​លើ​ក្តី