អេសាយ 8:1-4 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​យក​ក្តារ​ឈ្នួន​១​ធំ ហើយ​សរសេរ​ជា​អក្សរ​របស់​មនុស្ស​ថា ការ​រឹប‌ជាន់​ជិត​ណាស់​ហើយ គេ​រូត‌រះ​មក​ចាប់​រំពា

2 ហើយ​អញ​នឹង​យក​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ គឺ​អ៊ូរី ជា​សង្ឃ និង​សាការី ជា​កូន​បេរេគា ដើម្បី​កត់​សេចក្ដី​ទុក

3 រួច​មក​ខ្ញុំ​បាន​ចូល​ទៅ​ឯ​ហោរា​ស្រី ជា​ប្រពន្ធ​ខ្ញុំ ហើយ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឲ្យ​ឈ្មោះ​កូន​នេះ​ថា ម៉ាហេ-សាឡាល-ហាសបាស

4 ដ្បិត​មុន​ដែល​កូន​នេះ​ចេះ​ហៅ​ថា ឪ​អើយ ម៉ែ​អើយ នោះ​គេ​នឹង​ដឹក​យក​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​ដាម៉ាស ហើយ​នឹង​របឹប​នៅ​ស្រុក​សាម៉ារី នាំ​ទៅ​នៅ​ចំពោះ​ស្តេច​ស្រុក​អាស‌ស៊ើរ​ហើយ។