1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរយកក្តារឈ្នួន១ធំ ហើយសរសេរជាអក្សររបស់មនុស្សថា ការរឹបជាន់ជិតណាស់ហើយ គេរូតរះមកចាប់រំពា
2 ហើយអញនឹងយកស្មរបន្ទាល់ស្មោះត្រង់ គឺអ៊ូរី ជាសង្ឃ និងសាការី ជាកូនបេរេគា ដើម្បីកត់សេចក្ដីទុក
3 រួចមកខ្ញុំបានចូលទៅឯហោរាស្រី ជាប្រពន្ធខ្ញុំ ហើយនាងមានទំងន់បង្កើតបានកូនប្រុស១ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរឲ្យឈ្មោះកូននេះថា ម៉ាហេ-សាឡាល-ហាសបាស
4 ដ្បិតមុនដែលកូននេះចេះហៅថា ឪអើយ ម៉ែអើយ នោះគេនឹងដឹកយកទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយនឹងរបឹបនៅស្រុកសាម៉ារី នាំទៅនៅចំពោះស្តេចស្រុកអាសស៊ើរហើយ។
5 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំទៀតថា