អេសាយ 8:12-18 KHOV

12 កុំ​ឲ្យ​ឯង​ថា មាន​ការ​ក្បត់ ក្នុង​គ្រប់​ទាំង​ការ​ដែល​ជន‌ជាតិ​នេះ​ថា មាន​ការ​ក្បត់​នោះ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ការ​ដែល​គេ​ភ័យ​ខ្លាច​ដែរ កុំ​ឲ្យ​តក់‌ស្លុត​ឲ្យ​សោះ

13 ត្រូវ​ឲ្យ​រាប់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទុក​ជា​បរិសុទ្ធ ព្រម​ទាំង​យក​ទ្រង់​ជា​ទី​ភ័យ​ខ្លាច ហើយ​តក់‌ស្លុត​វិញ

14 នោះ​ទ្រង់​នឹង​បាន​សំរាប់​ជា​ទី​បរិសុទ្ធ តែ​ជា​ថ្ម​ចំពប់ ហើយ​ជា​ថ្មដា​ដែល​បង្អាក់‌បង្អន់​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​២​វង្ស ហើយ​ជា​អន្ទាក់ និង​ជា​ជង់​ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់

15 មនុស្ស​ជា​ច្រើន​នឹង​ចំពប់​នឹង​ថ្ម​នោះ ហើយ​ដួល​ទៅ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់ ហើយ​ចាប់​បាន​ផង។

16 ចូរ​ចង​សេចក្ដី​បន្ទាល់​ទុក ហើយ​បិទ​ត្រា​បញ្ញត្ត​ច្បាប់​នៅ​ក្នុង​ពួក​សិស្ស​របស់​អញ​ចុះ

17 ឯ​ខ្ញុំៗ​នឹង​ទន្ទឹង​ចាំ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​លាក់​ព្រះ‌ភក្ត្រ​នឹង​ពូជ‌ពង្ស​យ៉ាកុប ខ្ញុំ​នឹង​ចាំ​មើល​តែ​ទ្រង់

18 មើល ខ្ញុំ ហើយ​នឹង​កូន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ យើង​ខ្ញុំ​សំរាប់​ជា​ទី​សំគាល់​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ជា​ទី​អស្ចារ្យ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។