18 មើល ខ្ញុំ ហើយនឹងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសំរាប់ជាទីសំគាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល។
19 កាលបើអ្នកណាពោលដល់ឯងថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្តាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី
20 ចូរទៅបើកគម្ពីរបញ្ញត្ត និងសេចក្ដីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ
21 គេនឹងដើរចុះឡើងក្នុងស្រុកមានទាំងទុក្ខវេទនា ហើយស្រេកឃ្លាន កាលណាគេស្រេកឃ្លាន នោះនឹងមានចិត្តក្តៅក្រហាយ ហើយនឹងប្រទេចផ្តាសាដល់ទាំងស្តេច និងព្រះរបស់ខ្លួន ដោយងើយមើលទៅលើមេឃផង
22 រួចងាកមើលទៅផែនដីឃើញមានសុទ្ធតែសេចក្ដីលំបាក សេចក្ដីងងឹត និងឈ្លប់សូន្យសុងគ្របសង្កត់ ដោយវេទនាចិត្ត ហើយនឹងត្រូវបណ្តេញទៅក្នុងសេចក្ដីងងឹតយ៉ាងក្រាស់។