7 ឯសេចក្ដីចំរើននៃរដ្ឋបាលទ្រង់ និងសេចក្ដីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងសំរេចការនេះ។
8 ព្រះអម្ចាស់ទ្រង់បានផ្ញើព្រះបន្ទូលមក ក្នុងពួកយ៉ាកុប ហើយព្រះបន្ទូលនោះបានធ្លាក់មក ត្រូវជនជាតិអ៊ីស្រាអែល
9 បណ្តាជនទាំងអស់គ្នានឹងដឹងដែរ ទោះទាំងពួកអេប្រាអិម និងពួកអ្នកនៅស្រុកសាម៉ារីផង ជាពួកអ្នកដែលនិយាយដោយសេចក្ដីអំនួត និងចិត្តធំរបស់គេថា
10 ជញ្ជាំងឥដ្ឋបានរលំហើយ តែយើងនឹងសង់ឡើងដោយថ្មដាប់វិញ ដើមឧទុម្ពរបានត្រូវកាប់អស់ទៅហើយ តែយើងនឹងយកដើមតាត្រៅមកជំនួសវិញ
11 ដូច្នេះ ព្រះយេហូវ៉ាទ្រង់នឹងតាំងពួកខ្មាំងសត្រូវរបស់រេស៊ីនឲ្យទាស់នឹងគេ ហើយនឹងញុះញង់ពួកសត្រូវរបស់គេដែរ
12 គឺពួកសាសន៍ស៊ីរីនៅខាងមុខ ហើយពួកសាសន៍ភីលីស្ទីននៅខាងក្រោយ ពួកទាំងនោះនឹងហាមាត់ ត្របាក់លេបសាសន៍អ៊ីស្រាអែលទៅ ប៉ុន្តែ ទោះបើធ្វើទោស ជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
13 រីឯបណ្តាជនទាំងឡាយ គេមិនបានវិលមកឯព្រះ ដែលទ្រង់បានវាយផ្ចាលគេ ក៏មិនស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារឡើយ