អេសាយ 9:8-14 KHOV

8 ព្រះ‌អម្ចាស់​ទ្រង់​បាន​ផ្ញើ​ព្រះ‌បន្ទូល​មក ក្នុង​ពួក​យ៉ាកុប ហើយ​ព្រះ‌បន្ទូល​នោះ​បាន​ធ្លាក់​មក ត្រូវ​ជន‌ជាតិ​អ៊ីស្រា‌អែល

9 បណ្តា‌ជន​ទាំង​អស់​គ្នា​នឹង​ដឹង​ដែរ ទោះ​ទាំង​ពួក​អេប្រា‌អិម និង​ពួក​អ្នក​នៅ​ស្រុក​សាម៉ារី​ផង ជា​ពួក​អ្នក​ដែល​និយាយ​ដោយ​សេចក្ដី​អំនួត និង​ចិត្ត​ធំ​របស់​គេ​ថា

10 ជញ្ជាំង​ឥដ្ឋ​បាន​រលំ​ហើយ តែ​យើង​នឹង​សង់​ឡើង​ដោយ​ថ្ម​ដាប់​វិញ ដើម​ឧទុម្ពរ​បាន​ត្រូវ​កាប់​អស់​ទៅ​ហើយ តែ​យើង​នឹង​យក​ដើម​តាត្រៅ​មក​ជំនួស​វិញ

11 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ពួក​ខ្មាំង​សត្រូវ​របស់​រេស៊ីន​ឲ្យ​ទាស់​នឹង​គេ ហើយ​នឹង​ញុះ‌ញង់​ពួក​សត្រូវ​របស់​គេ​ដែរ

12 គឺ​ពួក​សាសន៍​ស៊ីរី​នៅ​ខាង​មុខ ហើយ​ពួក​សាសន៍​ភីលីស្ទីន​នៅ​ខាង​ក្រោយ ពួក​ទាំង​នោះ​នឹង​ហា​មាត់ ត្របាក់​លេប​សាសន៍​អ៊ីស្រា‌អែល​ទៅ ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោស ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។

13 រីឯ​បណ្តា‌ជន​ទាំង‌ឡាយ គេ​មិន​បាន​វិល​មក​ឯ​ព្រះ ដែល​ទ្រង់​បាន​វាយ‌ផ្ចាល​គេ ក៏​មិន​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ឡើយ

14 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​ទាំង​ក្បាល និង​កន្ទុយ ទាំង​មែក ហើយ​នឹង​ធាង​របស់​សាសន៍​អ៊ីស្រា‌អែល​ចេញ ក្នុង​ថ្ងៃ​តែ​១